Firmino ប្រាប់ថាចង់ក្លាយជា Neymar របស់ Liverpool
Roberto Firmino បង្ហាញការតាំងចិត្តថាចង់ឲ្យអ្នកចាត់ការទូទៅ
Jurgen Klopp ជួយឲ្យរូបគេក្លាយជា Neymar ថ្មីរបស់ Liverpool។
កីឡាករដែលធំធាត់នៅទីក្រុងជាប់មាត់សមុទ្រឈ្មោះ Maceio ក្នុងប្រទេសប្រេស៊ីល បានឲ្យដឹងថាខ្លួនចាប់ផ្ដើមលេងបាល់ ដំបូងជាខ្សែការពារកណ្ដាល ហើយដល់វ័យ១៧ឆ្នាំ បានវិវត្តន៍ខ្លួនលេងជាខ្សែបម្រើ រហូតមកដល់ពេលនេះ Firmino ត្រូវលោក Klopp ដាក់ឲ្យលេងជាខ្សែប្រយុទ្ធតែម្ដង។
លោក Klopp បានធ្វើឲ្យ Robert Lewandowski និង Aubameyang ក្លាយជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតនៅលីគកំពូលអាល្លឺម៉ង់ និងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។ សំអាងលើហេតុផលនេះ ខ្សែបម្រើប្រយុទ្ធដែលស៊ុតចូល Leicester ២គ្រាប់កាលពីសប្ដាហ៍មុន ជឿជាក់ថា Klopp អាចជួយឲ្យគេរីកចម្រើនបានដូចគ្នា។
“ខ្ញុំធ្លាប់លេងទល់នឹងក្រុមរបស់ Klopp ៤ឆ្នាំកន្លះ ខ្ញុំដឹងថាកីឡាករបែបណាដែលគាត់ពេញចិត្ត។ នៅពេលលឺដំណឹងថា Klopp មកកាន់ Liverpool ខ្ញុំរីករាយបំផុត គឺគ្មានអ្វីរីករាយជាងនេះទេ។ Klopp យករបៀបដឹកនាំនិងការលេងពីអាល្លឺម៉ង់។ គាត់ជាមនុស្សពូកែ តែគាត់អាចជួយខ្ញុំក្លាយជា Neymar នៅទីនេះបានឬអត់ វាអាស្រ័យលើខ្ញុំចេះក្ដាប់ឱកាស”។ Firmino ប្រាប់ដូច្នេះ៕
Neymar និង Firmino