ចោរម្នាក់នៅបារាំងពាក់អាវ Ronaldo ធ្វើឲ្យមានការសង្ស័យដល់ CR7
បុរសម្នាក់ ដែលគេសង្ស័យថាជា Cristiano Ronaldo តារាឆ្នើមក្រុម
Real Madrid
ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំនៅប្រទេស
បារាំង ពីបទចូលលួចទ្រព្យសម្បត្តិគេក្នុងផ្ទះ។
នេះបើតាមសារព័ត៌មានបារាំងមួយបានចុះផ្សាយ។
Tahir Lani និងអ្នកចូលដៃ Ndreke Cezmja បានលួចចូលទៅក្នុងផ្ទះមួយនៅតំបន់ Saint-Max ប្រទេសបារាំងនៅពេលយប់ ប៉ុន្តែត្រូវម្ចាស់ផ្ទះឃើញទាន់ បន្ទាប់មកពួកគេក៏រត់គេចខ្លួន។
សារព័ត៌មានបារាំង L’Est Republicain បានឲ្យដឹងថា ក្រោយម្ចាស់ផ្ទះរៀបរាប់ប្រាប់ដល់ប៉ូលិសពីសំលៀកបំពាក់ចោរទាំង២ នាក់នោះ មានម្នាក់ពាក់អាវ Ronaldo។ យ៉ាងណាក្ដី ប៉ូលិសបានស្គាល់អត្តសញ្ញាណហើយថា ម្នាក់ដែលមើលពេលយប់ដូច CR7 នោះឈ្មោះថា Lani ប៉ុន្តែដំបូងឡើយចៅក្រម Alexandra Boutonnet ត្រៀមកោះហៅប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ទៅបំភ្លឺផងដែរ។
យ៉ាងណាក្ដី Ronaldo ពុំចាំបាច់ចូលតុលាការនោះទេ ព្រោះចោរទាំង២នាក់នោះ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តិបទល្មើសមែន ហើយតុលាការក៏បានសម្រេចដាក់ទោសដល់ពួកគេទាំង២នាក់ ឲ្យជាប់ពន្ធនាគារម្នាក់១ឆ្នាំ៕
ប្រែសម្រួល៖ វិន ជីវ័ន្ត
Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid