Pep ថា Bruyne ជាកីឡាករល្អទី២បន្ទាប់ពី Messi
Pep Guardiola បានចាត់ទុក Kevin de Bruyne
ជាកីឡាករកំពូលមួយរូបដែលលោកធ្លាប់បានបង្វឹក
ពោលគឺល្អបំផុតទី២បន្ទាប់ពី Lionel Messi របស់ក្រុម Barcelona។
“Messi ស្ថិតនៅកំពូលតារាងកីឡាករល្អបំផុតរបស់ខ្ញុំ ដែលគ្មាននរណាអាចទៅដល់ ហើយអ្នកបន្ទាប់មកគឺ Bruyne” Pep លើកឡើងដូច្នេះ។ ការវាយតម្លៃខ្ពស់លើ Bruyne ធ្វើឡើងក្រោយពេល ខ្សែបម្រើប្រយុទ្ធសញ្ជាតិបែលហ្សិក ស៊ុតបើកឆាកគ្រាប់ដំបូងឲ្យ Man City ក្នុងជ័យជម្នះ ៤-០ លើ Bournemouth កាលពីថ្ងៃសៅរ៍។
Kevin de Bruyne ពេលនេះស៊ុតបញ្ចូលទីបាន ១៨គ្រាប់ និង Assist (បញ្ជូនឲ្យក្រុមស៊ុត) បាន១៦ដងហើយក្នុងចំណោមការបង្ហាញខ្លួន ៤៨ប្រកួតឲ្យ Man City។ គេជាកម្លាំងសំខាន់មួយរូបរបស់ Pep ក្នុងជ័យជម្នះ៨ប្រកួតជាប់គ្នា គិតលើគ្រប់កម្មវិធីប្រកួត នៅរដូវកាលថ្មី៕
Kevin de Bruyne