Ronaldo Tell About ill his
Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid
បានបង្ហើបប្រាប់ពីអាការៈជំងឺរបស់ខ្លួន
បន្ទាប់ពីអវត្តមានពីការប្រកួត La Liga ដែលក្រុមស្ដេចសឈ្នះ
Espanyol ក្រៅដី ២-០ កាលពីយប់មិញ។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានកើតជំងឺផ្ដាសាយ ដោយមិនបានចូលរួមហ្វឹកហាត់ជាមួយក្រុម និងមិនបានធ្វើដំណើរជាមួយក្រុមទៅតំបន់ Catalunya ដើម្បីប៉ះ Espanyol ឡើយ ពោលគឺអ្នកចាត់ការ Zinedine Zidane អនុញ្ញាតឲ្យរូបគេសម្រាកនៅទីក្រុង Madrid។
យ៉ាងណាក្ដី យប់មិញ CR7 បានបង្ហោះរូបភាពលើ Instagram ដែលបង្ហាញថាអាការៈជំងឺផ្ដាសាយរបស់គេបានប្រសើរឡើង។ កីឡាករវ័យ៣១ឆ្នាំរូបនេះ បានសរសេរជាមួយនឹងសារខ្លីថា៖ “មានអារម្មណ៍ប្រសើរឡើងហើយ”។
ដោយឡែក Gareth Bale ឯណោះវិញ ក៏អវត្តមានពីក្រុមដែរយប់មិញ ដោយសារមានបញ្ហារបួសត្រគាកបន្តិចបន្តួចកាលប៉ះ Sporting Lisbon នៅ UEFA Champions League សប្ដាហ៍មុន។ Ronaldo និង Bale រំពឹងថា នឹងអាចត្រឡប់ជួយក្រុម Real បានវិញ ពេលប៉ះ Villarreal នៅកីឡដ្ឋាន Santiago Bernabeu នាយប់ថ្ងៃពុធខានស្អែកនេះ៕

Gareth Bale រងរបួស