គ្រូ Spurs សរសើរកីឡាករកូរ៉េខាងត្បូង Son ថា “On Fire”
Mauricio Pochettino អ្នកចាត់ការក្រុមមាន់ខ្នាយមាស Tottenham
Hotspur បានសរសើរកូនក្រុមរបស់លោក
ខ្សែបម្រើប្រយុទ្ធជម្រើសជាតិកូរ៉េខាងត្បូង Son Heung-min
ថាពិតជាឡើងជើងខ្លាំងមែនទែន (On Fire)
បន្ទាប់ពីកីឡាកររូបនេះ ស៊ុត១គ្រាប់ ជួយ Spurs ឈ្នះ CSKA Moscow
១-០ នៅ UEFA Champions League កាលពីយប់មិញ។
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនវ័យ៤៤ឆ្នាំ បាននិយាយក្រោយចប់ការប្រកួតថា៖ “វាពិតជាសំខាន់ណាស់សម្រាប់ក្រុមយើង ដែលមិនមែនមានតែ Harry Kane ទេ ជាអ្នកស៊ុតចូលទីបានច្រើន។ ឥឡូវយើងមានកីឡាករផ្សេងទៀតដែលអាចស៊ុតបានញឹកញាប់។ ខ្ញុំសប្បាយចិត្តណាស់សម្រាប់ Son Heung-min…គាត់ឡើងជើងខ្លាំងបំផុត (He is on fire) ហើយបើគាត់អាចរក្សាទម្រង់លេងបែបនេះបាន វាពិតជាល្អណាស់សម្រាប់ក្រុមយើង”។
Son Heung-min ឬហៅកាត់ថា “Sonny” វ័យ២៤ឆ្នាំ លេងឲ្យ Spurs រដូវកាលថ្មីនេះសរុប៥ប្រកួត ស៊ុតបាន៥គ្រាប់ ខណៈដែលលេងនៅ Premier League តែ៣ប្រកួត ស៊ុតបានដល់ទៅ៤គ្រាប់ឯណោះ៕
Mauricio Pochettino អ្នកចាត់ការក្រុមមាន់ខ្នាយមាស Tottenham Hotspur