កីឡាករ២នាក់ ត្រូវពិន័យឲ្យទៅហាត់ជាមួយក្រុមនារី ព្រោះ…
កីឡាកររបស់ក្រុម Sparta Prague នៅប្រទេសសាធារណរដ្ឋឆេក២នាក់
ត្រូវបានថ្នាក់លើរបស់ក្លឹបសម្រេចដាក់ពិន័យឲ្យពួកគេទៅហ្វឹកហាត់ជាមួយក្រុមបាល់ទាត់នារី
បន្ទាប់ពីកីឡាករទាំង២រូបនេះ
បញ្ចេញមតិមើលងាយអាជ្ញាកណ្ដាលស្រី ដែលបញ្ជាការប្រកួត។
ក្នុងការប្រកួតលីគកាលពីថ្ងៃអាទិត្យ ក្រុម Sparta Prague បាននាំមុខ Brno ៣-២ ខណៈដែលនៅចុងម៉ោងនាទី៩០+ទៅហើយ ក្រុម Brno តាមស្មើ ៣-៣ វិញ ប៉ុន្តែកីឡាករ Alois Hycka បានស្ថិតនៅទីតាំង Offside យ៉ាងច្បាស់ តែអាជ្ញាកណ្ដាលស្រី Lucie Ratajova ពុំបានចាប់បាល់ Offside នោះទេ ដែលធ្វើឲ្យកីឡាករក្រុម Sparta ច្រឡោតខឹងយ៉ាងខ្លាំង។
ក្រោយចប់ការប្រកួត អ្នកចាំទី Tomas Koubek វ័យ២៤ឆ្នាំ បាននិយាយថា៖ “ស្ត្រីគួរតែនៅកន្លែងចង្ក្រានចានឆ្នាំង និងមិនគួរមកធ្វើអាជ្ញាកណ្ដាលសម្រាប់ការប្រកួតរបស់បុរសទេ”។ រីឯខ្សែបម្រើ Lukas Vacha វ័យ២៧ឆ្នាំ បានបង្ហោះរូបអាជ្ញាកណ្ដាលស្រីរូបនោះលើ Twitter ភ្ជាប់ជាមួយសារថា៖ “ចូលចង្ក្រានវិញទៅ”។
លោក Adam Kotalík នាយកប្រតិបត្តិក្លឹប Sparta Prague បានឲ្យដឹងថា ទង្វើរបស់កីឡាករទាំងពីរខាងលើនេះ ពិតជាមិនអាចទទួលយកបានឡើយ ហើយក្លឹបសម្រេចដាក់ពិន័យពួកគេឲ្យទៅហ្វឹកហាត់ជាមួយក្រុមបាល់ទាត់នារី ដើម្បីឲ្យពួកគេភ្ញាក់ខ្លួនដឹងថា ស្ត្រីមិនត្រឹមចេះតែក្បែរចង្ក្រានចានឆ្នាំងប៉ុណ្ណោះនោះទេ។
យ៉ាងណាក្ដី កីឡាករជម្រើសជាតិសាធារណរដ្ឋឆេក Vacha និងអ្នកចាំទី Koubek ក៏បានបង្ហោះសារលើ Facebook សុំទោសដល់ស្ត្រីជុំវិញពិភពលោក ដោយពួកគេបញ្ជាក់ថា ការបញ្ចេញមតិទាំងនោះគឺកើតឡើងដោយអចេតនាទេ គ្មានបំណងមើលងាយស្ត្រីទាំងអស់នោះឡើយ ព្រោះតែពេលនោះវាប៉ះពាល់ដល់លទ្ធផលការប្រកួតខ្លាំងពេក៕
ប្រែសម្រួល៖ ball855
ប្រភព៖ BBC | Mirror
អ្នកចាំទី Tomas Koubek វ័យ២៤ឆ្នាំ
ក្នុងការប្រកួតលីគកាលពីថ្ងៃអាទិត្យ ក្រុម Sparta Prague បាននាំមុខ Brno ៣-២ ខណៈដែលនៅចុងម៉ោងនាទី៩០+ទៅហើយ ក្រុម Brno តាមស្មើ ៣-៣ វិញ ប៉ុន្តែកីឡាករ Alois Hycka បានស្ថិតនៅទីតាំង Offside យ៉ាងច្បាស់ តែអាជ្ញាកណ្ដាលស្រី Lucie Ratajova ពុំបានចាប់បាល់ Offside នោះទេ ដែលធ្វើឲ្យកីឡាករក្រុម Sparta ច្រឡោតខឹងយ៉ាងខ្លាំង។
អាជ្ញាកណ្ដាលស្រី Lucie Ratajova
ក្រោយចប់ការប្រកួត អ្នកចាំទី Tomas Koubek វ័យ២៤ឆ្នាំ បាននិយាយថា៖ “ស្ត្រីគួរតែនៅកន្លែងចង្ក្រានចានឆ្នាំង និងមិនគួរមកធ្វើអាជ្ញាកណ្ដាលសម្រាប់ការប្រកួតរបស់បុរសទេ”។ រីឯខ្សែបម្រើ Lukas Vacha វ័យ២៧ឆ្នាំ បានបង្ហោះរូបអាជ្ញាកណ្ដាលស្រីរូបនោះលើ Twitter ភ្ជាប់ជាមួយសារថា៖ “ចូលចង្ក្រានវិញទៅ”។
ខ្សែបម្រើ Lukas Vacha វ័យ២៧ឆ្នាំ របស់ក្រុម Sparta Prague