Header Ads

សង្សារ​ចាស់​ Floyd ​ទៅ​មើល​ Ronaldo ​លេង​ដល់​អេស្ប៉ាញ

អតីត​មិត្ត​ស្រី​​របស់​កំពូល​អ្នក​ប្រដាល់​ Floyd Mayweather ​នាង​ Liza Hernandez ​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អេស្ប៉ាញ​កាល​ពី​ចុង​សប្ដាហ៍​ ​ដើម្បី​ទស្សនា​​​ការ​ប្រកួត​របស់​​ក្រុម​ Real Madrid នៅ​កីឡដ្ឋាន​ Santiago Bernabeu និង​មើល​ Cristiano Ronaldo ​លេង។

Cristiano Ronaldo

Liza ដែល​ជា​តារា​ម៉ូដែល​សញ្ជាតិ​​​ប៉ាណាម៉ា ​ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ Floyd ​កាល​ឆ្នាំ​២០១៤ ​ប៉ុន្តែ​ពួកគេ​បាន​ចែក​ផ្លូវ​គ្នា​នៅ​ឆ្នាំ​២០១៥។ ក្នុង​ដំណើរ​កម្សាន្ត​ទៅ​អេស្ប៉ាញ នាង​បាន​ទៅ​ទស្សនា​ការ​ប្រកួត​ដែល​ Real ​​ដែល​បាន​ត្រឹម​ស្មើ​ Eibar ​១-១ ​​កាល​យប់​ថ្ងៃ​អាទិត្យ​ ​និង​​បាន​ថត​រូប​នៅ​កីឡដ្ឋាន​ Santiago Bernabeu ​បង្ហោះ​លើ​ Instagram ​សរសេរ​ជាមួយ​នឹង​សារ​ថា៖ “ការ​ប្រកួត​របស់​ក្រុម​ Real Madrid…ឥឡូវ​តើ​ខ្ញុំ​​អាច​ធ្វើ​អ្វី​ទៀត​នា​​យប់​ថ្ងៃ​អាទិត្យ​នៅ​ទីក្រុង​ Madrid? ជួយ​ផ្ដល់​មតិ​ផង… :p ”។

2
Liza Hernandez និង​ Floyd ​កាល​នៅ​ស្រលាញ់​គ្នា

2

ទោះ​ជា​យ៉ាង​ណា​ ពុំ​មាន​សេចក្ដីរាយការណ៍​​​ណា​​​​បញ្ជាក់​ថា Liza ​បាន​ណាត់​ជួប​ Ronaldo ​នោះ​​ទេ ប៉ុន្តែ​អ្នក​ទាំង​ពីរ​​​ធ្លាប់​​ជួប​គ្នា​ ពេល Liza ​ទៅ​ទស្សនា​ការ​ប្រកួត​របស់​ក្រុម​ Real Madrid ​​នៅ​កីឡដ្ឋាន​ Santiago Bernabeu នេះ​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥ ហើយ​នាង​​និង​ Ronaldo ​ថែម​ទាំង​បាន​ថត​រូប​ជាមួយ​គ្នា​ពេល​យប់​ទៀត​ផង៕

3
Ronaldo ​ថត​ជាមួយ​ Liza Hernandez (ស្តាំ) កាលឆ្នាំ២០១៥

4

5

7

6

ប្រែ​សម្រួល៖ Ball855
ប្រភព៖ 101GreatGoals
Powered by Blogger.