Neymar ត្រូវអនុញ្ញាតឲ្យត្រឡប់ទៅ Barcelona វិញក្រោយរបួសបែកក្បាល
Neymar
ត្រូវបានអនុញ្ញាតដោយសហព័ន្ធបាល់ទាត់ប្រេស៊ីលឲ្យត្រឡប់ទៅ
Barcelona វិញ មុនពេលកំណត់ដោយសាររងរបួសបែកក្បាល
និងជាប់ពិន័យមិនអាចលេងប្រកួតក្រោយទល់នឹង វេណេហ្ស៊ុយអេឡា។
ខ្សែប្រយុទ្ធមកពី Barcelona ស៊ុតបញ្ចូលទី ១គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបាន២ ក្នុងការប្រកួតដែលប្រេស៊ីលយកឈ្នះ បូលីវី ៥-០។ យ៉ាងណាក៏ដោយ Neymar ទទួលបានកាតលឿង មុនពេលប្ដូរចេញក្រោយរងរបួសបែកក្បាលដោយសារប៉ះកែងកីឡាករបូលីវី Yasmani Duk។
បើទោះជាមិនជាប់ពិន័យក៏ដោយ Tite គ្រូបង្វឹកប្រេស៊ីល បាននិយាយថា លោកមានគម្រោងមិនឲ្យ Neymar លេងប្រកួតក្រោយនេះទេ ព្រោះបារម្ភក្រែងគេទទួលបានកាត ហើយត្រូវអវត្តមានការប្រកួតសំខាន់ទល់នឹងក្រុមខ្លាំង អាហ្សង់ទីននៅខែវិច្ឆិកា៕
ប្រែសម្រួល៖ball855
ប្រភព៖ Sport
Neymar ជាមួយឪពុក ថតលើយន្តហោះពេលត្រឡប់ទៅ អេស្ប៉ាញវិញ