Bravo ទៅ Man City ព្រោះខ្លាចអង្គុយកៅអីបម្រុងនៅ Barcelona
Claudio Bravo បានប្រាប់ឲ្យដឹងថាការដែល Barcelona
មិនអាចធានាជម្រើសដំបូងឲ្យ
គឺជាមូលហេតុចម្បងដែលរូបគេត្រួសត្រាយផ្លូវចាកចេញទៅលេងនៅ
Manchester City។
អ្នកចាំទីចាស់វស្សាជនជាតិឈីលី លេងជាជម្រើសដំបូងនៅការប្រកួតលីគ២រដូវកាលជាប់គ្នា ក្រោមការដឹកនាំរបស់លោក Luis Enrique ស្របពេលអ្នកចាំទីអាល្លឺម៉ង់វ័យក្មេង Andre ter Stegen លេងជាជម្រើសដំបូងនៅការប្រកួតពាន ផ្សេងៗក្រៅពីលីគ។
យ៉ាងណាក៏ដោយ គ្រប់យ៉ាងប្រែប្រួលនៅពេលក្លឹប ប្រាប់ថា គេនឹងលេងជាជម្រើសទី២បន្ទាប់ពី Andre ter Stegen វិញសម្រាប់រដូវកាលថ្មីនេះ ដែលវាជាមូលហេតុ Bravo មិនអាចទទួលយកបានហើយត្រូវចាកចេញទៅ Man City ក្នុងតម្លៃខ្លួន ១៥,៤លានផោន។
“ជម្រើសដំបូងមិនមែនជាខ្ញុំនោះទេ តែជា Ter Stegen។ Barca ផ្ដល់កុងត្រាថ្មីឲ្យ ប៉ុន្តែខ្ញុំមិនចង់អង្គុយកៅអីបម្រុង វាមិនមែនជាអ្វីដែលខ្ញុំចង់បាន ហើយក្លឹបក៏បានយល់ពីរឿងនេះដែរ។” កីឡា
ករវ័យ៣៣ឆ្នាំ បញ្ជាក់ដូច្នេះ៕
Claudio Bravo

Claudio Bravo និង Ter Stegen