Mourinho ប្រាប់ Rooney ឲ្យខំលេងខ្លួនឯង ជាជាងណែនាំមិត្តរួមក្រុម
Jose Mourinho បានប្រាប់ដល់ប្រធានក្រុម Wayne Rooney
ឲ្យខំកែប្រែទម្រង់លេងរបស់ខ្លួនឲ្យល្អ ជាជាងណែនាំ
កែតម្រូវមិត្តរួមក្រុមពីរបៀបលេងបាល់។
ការប្រាប់ត្រង់ៗខាងលើធ្វើឡើងស្របពេលកីឡាករសញ្ជាតិអង់គ្លេស ត្រូវលោក Mourinho ដាក់ឲ្យអង្គុយកៅអីបម្រុងដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការប្រកួតដែល Manchester United បំបាក់ Leicester យ៉ាងចាស់ដៃ ៤-១។
យោងតាមប្រភពពី The Sun ឲ្យដឹងថា Mourinho បានជួបផ្ទាល់ជាមួយ Rooney ក្នុងជំនួបទ្វេភាគីមួយ ហើយហាមរូបគេ បន្ទោស ក៏ដូចជាណែនាំសមាជិកដទៃទៀត ដរាបណា Rooney ខ្លួនឯងលេងមិនទាន់បានល្អនៅឡើយ។
ប្រភពដដែលបន្តថាកាលពី ប្រកួតជាមួយ Man City កីឡាករ Rooney បានប្រើពាក្យធ្ងន់ៗ បន្ទោសមិត្តរួមក្រុម នៅបញ្ចប់តង់ទីមួយ ដោយសារក្រុមត្រូវគូប្រកួតនាំមុខ ២-១ ខុសពី Mourinho ដែលព្យាយាមប្រើវិធីសាស្ត្រត្រជាក់ដើម្បីកែប្រែទម្រង់លេង និងស្ដារស្ថានភាព៕
Wayne Rooney ប្រធានក្រុម Man Utd