អ៊ិន សូដាវីដ ត្រូវកោះហៅចូលជម្រើសជាតិត្រឹមវ័យ១៨ឆ្នាំ
បើតាមការបង្ហោះរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន
បានឱ្យដឹងថាក្រុមជម្រើសជាតិកម្ពុជាបានកោះហៅកីឡាករវ័យក្មេង អ៊ិន
សូដាវីដ ចូលរួមក្រុមហើយ ដើម្បីត្រៀមខ្លួនប្រកួតពានរង្វាន់ AFF
Suzuki Cup នៅខែក្រោយនេះ។
អ៊ិន សូដាវីដ
កីឡាករវ័យ១៨ឆ្នាំខាងលើកំពុងតែបំពេញភារកិច្ចលេងឱ្យក្រុម U19 កម្ពុជា ដោយត្រូវប្រកួតល្ងាចនេះទល់និងក្រុមឥណ្ឌូនេស៊ី ដើម្បីបង្គ្រប់កិច្ចក្នុងពានរង្វាន់ AFF U19 Championship នៅប្រទេសវៀតណាម។ ខណៈដែលការកោះហៅនេះ ខ្សែបម្រើប្រយុទ្ធរបស់ក្រោនរូបនេះនឹងត្រូវចូលរួមជាមួយក្រុម ជម្រើសជាតិទៅហ្វឹកហាត់នៅប្រទេសសិង្ហបុរីផងដែរ ។
ដេវីដ ជាយុវជនរបស់ក្រោន ដែលចូលហ្វឹកហាត់បាល់ទាត់កាលពីដើមឆ្នាំ២០១១កន្លងទៅ។ ខ្សែបម្រើរូបនេះ ចាប់ផ្ដើមចូលលេងនៅក្រុមធំរបស់ក្រោន ក្នុងពានរង្វាន់លីគកំពូលកម្ពុជាទល់នឹងក្រុមវេស្ទើន កាលពីឆ្នាំមុន ក្នុងវ័យ១៧ឆ្នាំ ២ខែនិង២៤ថ្ងៃ៕