Header Ads

Manchester United Can Win Feyenoord or not

ក្រុម​បិសាច​ក្រហម​ Manchester United ​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ហូឡង់​ហើយ ដើម្បី​​ត្រៀម​ប៉ះ​ក្រុម​ Feyenoord ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ UEFA Europa League ​​វគ្គ​សន្សំ​ពិន្ទុ​ពូល​ A ​​នា​វេលា​ម៉ោង​១២:០០​នាទី​ពាក់​កណ្ដាល​អាធ្រាត្រ​យប់​នេះ។



បន្ទាប់​ពី​ចាញ់​ក្រុម​ Manchester City ​​នៅ​ Premier League​ កាល​ពី​ថ្ងៃ​សៅរ៍ អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​ Jose Mourinho ​បាន​សម្រេច​ឲ្យ​​ប្រធាន​ក្រុម​ Wayne Rooney, Luke Shaw, Antonio Valencia និង Jesse Lingard ​សម្រាក​ក្នុង​ប្រកួត​យប់​នេះ​ ប៉ុន្តែ​លោក​​នៅ​តែ​រំពឹង​ថា Man Utd យក​រក​ជ័យ​ជម្នះ​បាន។ ងាក​ទៅ​ក្រុម​ Feyenoord វិញ​ ​មិន​មែន​ធម្មតា​ទេ​បច្ចុប្បន្ន​នេះ​ ពោល​គឺ​នៅ​លីគ​កំពូល​ហូឡង់ ៥​ប្រកួត​ ឈ្នះ​ទាំង​៥​ប្រកួត កំពុង​ឈរ​កំពូល​តារាង​លើ​ក្រុម​ PSV ​និង​ Ajax ទៀត​ផង។ ដូច្នេះ​ចាំ​មើល​ថា យប់​នេះ​​ Man Utd អាច​រក​​ពិន្ទុ​​ត្រឡប់​មក​វិញ​បាន​អត់?

ជើង​កីឡាករ៖

2
សកម្មភាពក្រុម​ Feyenoord ហ្វឹកហាត់

ម្ចាស់​ផ្ទះ Feyenoord មាន​កីឡាករ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​មួយ​រូប​គឺ Dirk Kuyt ​​​ដែល​ជា​អតីត​ខ្សែ​បម្រើ​ស្លាប​របស់​ក្រុម​ហង្ស​ក្រហម​ Liverpool ​ហើយ​កីឡាករ​ហូឡង់​រូប​នេះ​ ក៏​ធ្លាប់​ស៊ុត​ចូល​ Man Utd ហែតទ្រីក​នៅ​ Premier League ផង​ដែរ។ ១១​នាក់​ដំបូង​របស់​ ​Feyenoord អាច​ជា៖ Jones, Karsdorp, Botteghin, Van der Heijden, Woudenberg; El Ahmadi, Dirk Kuyt, Vilhena; Berghuis, Toornstra និង​ Joergensen។

3
សកម្មភាពក្រុម Man Utd ហ្វឹកហាត់

រីឯ​ក្រុម​​ភ្ញៀវ​ Man Utd ​​បន្ទាប់​ពី​ឲ្យ​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​សម្រាក​ហើយ​ ក៏​​មាន​​កីឡាករ​ខ្លះ​របួស​ផង​ដែរ​ដូច​ជា​ខ្សែ​បម្រើ​ Henrikh Mkhitaryan ​និង​ខ្សែ​ការពារ​ Phil Jones ​​មិន​ទាន់​ជា​របួស​នៅ​​ឡើយ​ទេ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​បិសាច​ក្រហម​យប់​នេះ អាច​មាន៖ Romero; Bailly, Blind, Smalling, Darmian; Pogba, Mata, Fellaini; Martial, Rashford និង​ Ibrahimovic។

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

– ក្រុម​ទាំង​ពីរ​នេះ​​ធ្លាប់​ជួប​គ្នា​២​ដង​កាល​ UEFA Champions League វគ្គ​ចែក​ពូល​រដូវ​កាល​១៩៩៧-៩៨ ខណៈ​ដែល​ពេល​នោះ​ Man Utd ឈ្នះ​ទាំង​២​ប្រកួត (ឈ្នះ​ ២-១ ​ក្នុង​ដី និង​ ៣-១ ក្រៅ​ដី)។
– Feyenoord ​ឈ្នះ​តែ​១​ដង​ប៉ុណ្ណោះ ក្នុង​៧​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​​ក្រុម​នៅ​អង់គ្លេស​ (ស្មើ​១ ចាញ់​៥) ហើយ​ឈ្នះ​១​ដង​នោះ​គឺ ឈ្នះ​ Newcastle ​រដូវ​កាល​២០០២-០៣ ​នៅ​ UEFA Champions League។
– Feyenoord ​ឈ្នះ​៤ ចាញ់​៤ ក្នុង​៨​ប្រកួត​ចុង​ក្រោយ​​​នៅ​ពាន​អឺរ៉ុប ខណៈ​ដែល​ Man Utd ​ចាញ់​៦ ក្នុង​៧​ប្រកួត​ក្រៅ​ដី​ចុង​ក្រោយ​​ពាន​រង្វាន់​អឺរ៉ុប៕

* ៤ប្រកួតចុងក្រោយរបស់ក្រុមទាំង២៖

4


ព្យាករ​គូ​នេះ​គឺ៖ Feyenoord ១-១ Manchester United , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា?

-ចុចអាន៖ Mourinho ដក​ Rooney ចេញ​ពី​បញ្ជី​កីឡាករ​២០​នាក់​ទៅ Europa League

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA | SkySports
Powered by Blogger.