លី វ៉ាហេទ បានឱកាសជាតួឯកលើកដំបូង តែមិនចោលបាល់ទាត់
ខ្សែការពារឆ្នើមរបស់ក្រុមជម្រើសជាតិក្រោមអាយុ១៩ឆ្នាំកម្ពុជា
លី វ៉ាហេទ បានចេញថតរឿងក្នុងតំណែងជាតួឯកលើកដំបូង
ប៉ុន្តែកីឡាកររូបនេះបញ្ជាក់ថាខ្លួនមិនបោះចោលបាល់ទាត់ទេ។
“ខូចចិត្តអាជីព” ខ្សែភាពយន្តដំបូងរបស់ លី វ៉ាហេទ បានចាប់ផ្ដើមថតជាបណ្ដើរៗហើយ ដោយមានលេចធ្លាយរូបថតក្រៅឆាកមួយចំនួនផងដែរ។ នេះជាឱកាសដ៏កម្រមួយសម្រាប់កីឡាករបាល់ទាត់ ដែលបានក្លាយខ្លួនជាតួឯកក្នុងខ្សែភាពយន្ត ប៉ុន្តែទន្ទឹមគ្នានេះ វ៉ាហេទ ក៏បានបញ្ជាក់ថាខ្លួនមិនបោះបង់អាជីពបាល់ទាត់ចោលដែរ បើទោះជាលើវិថីជាតារានេះ ជោគជ័យយ៉ាងណាក៏ដោយ។
កីឡាករលេងនៅក្លឹបបឹងកេតអង្គរខាងលើបានបញ្ជាក់ខ្លួនចង់ក្លាយ ជាកីឡាករបាល់ទាត់ល្បីឈ្មោះម្នាក់ ហើយជួយជម្រើសជាតិកម្ពុជាបានច្រើននៅថ្ងៃអនាគត។ យ៉ាងណាមិញ កីឡាកររូបនេះបន្ដថាបើឱ្យជ្រើសរើសរូបគេពេញចិត្តនឹងយកបាល់ទាត់ ជាងអាជីពសម្ដែង ប៉ុន្តែបើឱកាសផ្ដល់ឱ្យខ្លួនក៏ចង់ចាប់យកទាំងពីរផងដែរ។
វ៉ាហេទ បានថតពាណិជ្ជកម្មឱ្យក្រុមហ៊ុនផ្សេងៗ តាំងពីមិនទាន់ល្បីឈ្មោះក្នុងវិស័យបាល់ទាត់មកម្ល៉េះ ហើយការចូលលេងឱ្យក្រុមជម្រើសជាតិកម្ពុជាវិញ រូបគេបានជាប់លើកទីមួយ នៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៦ ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពជាមួយទីម័រខាងកើត៕
លី វ៉ាហេទ និងសុខ សោម៉ាវត្តី