Zlatan & Pogba ជាកីឡាករ EPL គេស្វែងរកច្រើនជាងគេលើ Google
Zlatan Ibrahimovic ខ្សែប្រយុទ្ធឆ្នើមក្រុមបិសាចក្រហម
Manchester United ជាកីឡាករ Premier League ដែលមានគេស្វែងរក
(Search) ច្រើនបំផុតលើ Google ប្រចាំឆ្នាំ២០១៦នេះ
ខណៈដែលមិត្តរួមក្រុមរបស់គេ Paul Pogba
ស្ថិតនៅចំណាត់ថ្នាក់លេខ២។
បើតាម Google Trends ដែលទើបចេញទិន្នន័យចុងក្រោយ កាលពាក់កណ្ដាលខែសីហា បានបង្ហាញឲ្យឃើញថា Zlatan ជាកីឡាករដែលមានគេស្វែងរកច្រើនបំផុតលើ Google ដល់ទៅ៣៦ប្រទេស ក្នុងចំណោម១២០ប្រទេស។
រីឯចំណាត់ថ្នាក់លេខ២ បានលើខ្សែបម្រើ Pogba ដែល Man Utd ទើបទិញពី Juventus តម្លៃបំបែកកំណត់ត្រាលើលោក៨៩លានផោន។ កីឡាករជម្រើសជាតិបារាំងរូបនេះ មានគេស្វែងរកច្រើនបំផុតបានចំនួន២៩ប្រទេស ខណៈដែល Pedro របស់ Chelsea លេខ៣ (៧ប្រទេស), Jamie Vardy ខ្សែប្រយុទ្ធក្រុម Leicester City លេខ៤ (៥ប្រទេស) និង Mesut Ozil របស់កាំភ្លើងធំ Arsenal ស្ថិតនៅលេខ៥ (មានគេ Search ច្រើនបំផុត៣ប្រទេស)៕
Zlatan Ibrahimovic ខ្សែប្រយុទ្ធឆ្នើមក្រុម Man Utd
បើតាម Google Trends ដែលទើបចេញទិន្នន័យចុងក្រោយ កាលពាក់កណ្ដាលខែសីហា បានបង្ហាញឲ្យឃើញថា Zlatan ជាកីឡាករដែលមានគេស្វែងរកច្រើនបំផុតលើ Google ដល់ទៅ៣៦ប្រទេស ក្នុងចំណោម១២០ប្រទេស។
Paul Pogba ខ្សែបម្រើក្រុម Man Utd