ច្បាស់ហើយ! Cam-Tiger នឹងប្រើកីឡដ្ឋានខេត្តសៀមរាបសម្រាប់លីគ២០១៧
ក្លឹបបាល់ទាត់ Cambodian Tiger
នឹងប្រើកីឡដ្ឋានខេត្តសៀមរាបជាទីលានផ្ទាល់ខ្លួន
សម្រាប់ចូលរួមលេងលីគកំពូលកម្ពុជាឆ្នាំ២០១៧។
ប្រភពពីកញ្ញា សុខ មួយ លេខាធិការក្លឹប Cam-Tiger បានឲ្យដឹងថា ក្លឹបដែលមានជនជាតិជប៉ុនជាអ្នកគ្រប់គ្រង Cambodian Tiger នឹងប្រើកីឡដ្ឋានខេត្តសៀមរាប១០០% ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតលីគបាល់ទាត់កំពូលកម្ពុជា រដូវកាលខាងមុខនេះ។ បច្ចុប្បន្នក្លឹបកំពុងរង់ចាំការចុះហត្ថលេខាអនុញ្ញាតចុង ក្រោយពីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន យុវជន និងកីឡា។
កញ្ញាបានបន្ថែមថា ក្លឹបមិនមានការជួសជុលអ្វីបន្ថែមលើកីឡដ្ឋានមួយនេះឡោះយ ដោយសារបច្ចុប្បន្នមានកម្រិតល្អប្រសើរដែលអាចប្រើប្រាស់បាន។ ក្រោយចប់រដូវភ្ជុំបិណ្ឌប្រហែលជាថ្ងៃទី៨-៩ ខែតុលា ខាងមុខនេះក្លឹបនឹងទទួលបានលិខិតអនុញ្ញាតពីក្រសួងអប់រំយុវជន និងកីឡា ដើម្បីបានប្រើប្រាស់កីឡដ្ឋានមួយនេះជាផ្លូវការ។
គិតត្រឹមពេលនេះ Cambodian Tiger ជាក្លឹបទី៥ ដែលមានកីឡដ្ឋានផ្ទាល់ខ្លួន បន្ទាប់ពីភ្នំពេញក្រោន ក្រសួងការពារជាតិ ព្រះខ័នរាជស្វាយរៀង និងវេស្ទើនភ្នំពេញ៕
កីឡដ្ឋានខេត្តសៀមរាប(រូបថត៖ ក្លឹបបាល់ទាត់គីរីដងរែក)

ក្រុម Cambodian Tiger