De Bruyne របួស អាចអវត្តមានពេលប៉ះ Barca និង Man Utd
Kevin De Bruyne ប្រឈមមុខនឹងអវត្តមានពីការប្រកួតប្រហែល៤សប្ដាហ៍ដោយសាររបួសសរសៃពួរ។
ខ្សែបម្រើឆ្នើមវ័យ២៥ឆ្នាំ បានរងរបួសអំឡុងការប្រកួតដែល Manchester City យកឈ្នះ Swansea ៣-១ ហើយត្រូវប្ដូរជំនួសដោយ Jesús Navas នៅនាទី៨១។
ក្រោយចប់ការប្រកួត អ្នកចាត់ការទូទៅ Pep Guardiola បានឲ្យដឹងថា Bruyne ត្រូវស្កេនជើងកាលពីម្សិលមិញ ហើយបើតាមប្រភពស្និទ្ធទម្លាយថា កីឡាករសញ្ជាតិបែលហ្សិក រកឃើញនៅដំណាក់កាលដំបូង គឺមានរហែកសាច់ដុំ។
ក្របខ័ណ្ឌ Premier League នឹងសម្រាកជិត២សប្ដាហ៍ដោយសារប្រកួតជម្រុះ World Cup នៅតំបន់អឺរ៉ុប។ អំឡុងពេលនោះអាចចំណេញដល់ Man City ដោយសារ De Bruyne បានសម្រាកព្យាបាលរបួស តែយ៉ាងណាក៏ដោយរូបគេទំនងជាមិនអាចលេងទល់នឹង Barcelona នៅ Champions League និង Man Utd នៅ League Cup បានទេ៕
ប្រែសម្រួល៖ វីរ៉ុត
ប្រភព៖ Skysport
Kevin De Bruyne ខ្សែបម្រើក្រុម Man City