Header Ads

Firmino ប្រាប់​ថា​ចង់​ក្លាយ​ជា​ Neymar របស់​ Liverpool

Roberto Firmino ​បង្ហាញ​ការ​តាំង​ចិត្ត​ថា​ចង់​ឲ្យ​អ្នក​ចាត់​ការ​ទូទៅ​ Jurgen Klopp ជួយ​ឲ្យ​រូប​គេ​ក្លាយ​ជា​ Neymar ថ្មី​របស់​ Liverpool។
 Neymar និង Firmino

កីឡាករ​ដែល​​ធំធាត់​នៅ​ទីក្រុង​ជាប់​មាត់​សមុទ្រ​ឈ្មោះ Maceio ក្នុង​ប្រទេស​ប្រេស៊ីល​ បាន​ឲ្យ​ដឹង​ថា​ខ្លួន​ចាប់​ផ្ដើម​លេង​បាល់​ ដំបូង​ជា​ខ្សែ​ការ​ពារ​កណ្ដាល​ ហើយ​ដល់​​វ័យ​១៧​ឆ្នាំ​ ​បាន​វិវត្តន៍​ខ្លួន​លេង​ជា​ខ្សែ​បម្រើ​ រហូត​មក​ដល់​ពេល​នេះ Firmino ត្រូវ​លោក Klopp ដាក់​ឲ្យ​លេង​ជា​ខ្សែ​ប្រយុទ្ធ​តែ​ម្ដង។

លោក​ Klopp បាន​ធ្វើ​ឲ្យ Robert Lewandowski និង​ Aubameyang ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់​បំផុត​នៅ​លីគ​កំពូល​អាល្លឺម៉ង់​ និង​ពិភព​បាល់​ទាត់​នា​ពេល​បច្ចុប្បន្ន។​ សំអាង​លើ​ហេតុ​ផល​នេះ​ ខ្សែ​បម្រើ​ប្រយុទ្ធ​ដែល​ស៊ុត​ចូល​ Leicester ២​គ្រាប់​កាល​ពី​សប្ដាហ៍មុន​ ជឿជាក់​ថា​ Klopp អាច​ជួយ​ឲ្យ​គេ​រីក​ចម្រើន​បាន​ដូចគ្នា។

“ខ្ញុំ​ធ្លាប់​លេង​ទល់​នឹង​ក្រុម​របស់​ Klopp ៤ឆ្នាំ​កន្លះ​ ខ្ញុំ​ដឹង​ថា​កីឡាករ​បែប​ណា​ដែល​គាត់​ពេញ​ចិត្ត​។ នៅ​ពេល​លឺ​ដំណឹង​ថា​ Klopp មក​កាន់​ Liverpool ខ្ញុំ​រីករាយ​បំផុត​ គឺ​គ្មាន​អ្វី​រីក​រាយ​ជាង​នេះ​ទេ។​ Klopp យក​របៀប​ដឹក​នាំ​និង​ការ​លេង​ពី​អាល្លឺម៉ង់​។ គាត់​ជា​មនុស្ស​ពូកែ​ តែ​គាត់​អាច​ជួយ​ខ្ញុំ​ក្លាយ​ជា​ Neymar នៅ​ទី​នេះ​បាន​ឬ​អត់ វា​អាស្រ័យ​លើ​ខ្ញុំ​ចេះ​ក្ដាប់​ឱកាស​”។ Firmino ប្រាប់​ដូច្នេះ៕



382c83c700000578-0-image-m-8_1473962128493

382d10df00000578-0-image-m-18_1473962439058
Powered by Blogger.