ការលេងទល់នឹង MSN មិនមែនជាសុបិនអាក្រក់ទេសម្រាប់ Bravo
Claudio Bravo បានផ្ដល់កិច្ចសម្ភាសន៍ជាមួយ Uefa.com
ប្រាប់ពីជីវិតបាល់ទាត់ថ្មីរបស់ខ្លួននៅ Manchester City
និងការត្រៀមខ្លួនលេងទល់ជាមួយក្រុមចាស់ Barcelona នៅការប្រកួត
Champions League ខែក្រោយនេះ។
អ្នកចាំទីសញ្ជាតិឈីលី បង្ហាញការចាប់អារម្មណ៍ និងហៅវាថាជាឱកាសមួយដែលអាចប្រឈមមុខនឹង កំពូលក្រុមប្រយុទ្ធ MSN មាន Lionel Messi, Luis Suarez និង Neymar ព្រោះពួកគេទាំងអស់សុទ្ធតែស្គាល់គ្នាច្បាស់កាលលេងនៅអេស្ប៉ាញ។
ខុសប្លែកពីការមើលឃើញជាទូទៅថា ការប៉ះ MSN គឺជាការគម្រាមកំហែង តែផ្ទុយទៅវិញ Bravo មិនបានបង្ហាញអារម្មណ៍ភ័យខ្លាចនោះទេ ដោយសាររូបគេចង់ប្រកួតប្រជែងជាមួយកីឡាករដែលស្ថិតនៅកម្រិតកំពូល។
“វាមិនមែនជាសុបិនអាក្រក់ទេ ដែលប៉ះ MSN តែវានឹងផ្ដល់បទពិសោធន៍ល្អសម្រាប់ខ្ញុំ។ ខ្ញុំធ្លាប់លេងទល់នឹង ពួកគេរួចមកហើយកាលលេងឲ្យក្រុម Real Sociedad”។ កីឡាករវ័យ ៣៣ឆ្នាំបញ្ជាក់ដូច្នេះ៕
Bravo និង MSN