U19 កម្ពុជាជួបU19ថៃ ៤លើកចាញ់ដោយគ្មានគ្រាប់បាល់រហូត ចុះល្ងាចនេះវិញ?
ក្រុមបាល់ទាត់យុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា
នឹងត្រូវប៉ះក្រុមខ្លាំងយុវជនក្រោមអាយុ
១៩ឆ្នាំថៃនៅវេលាម៉ោង៤:០០នាទីល្ងាចនេះនៃការប្រកួតពានរង្វាន់
AFF U-19 Championship 2016 នៅទឹកដីវៀតណាម។
កម្ពុជាធ្លាប់ជួបថៃចំនួន ៤លើករួចមកហើយ
ប៉ុន្តែមិនទាន់ទាត់ចូលទីក្រុមខ្លាំងមួយនេះសូម្បីមួយគ្រាប់
ចុះល្ងាចនេះវិញ?
U-19 កម្ពុជាប៉ះ U-19 ថៃនៅលើទឹកដីវៀតណាមល្ងាចនេះជាជំនួបលើកទី៥ ដែលបច្ចុប្បន្នកម្ពុជាកំពុងមានភាពរីកចំរើនគួរឲ្យកត់សម្គាល់។ ចំណែកថៃជាក្រុមខ្លាំងនៅតំបន់អាស៊ាន ដែលស្ទើរតែគ្មានក្រុមណាអាចយកឈ្នះបានតាំងពីរបង្កើតពាន រង្វាន់មួយនេះនាឆ្នាំ២០០២មកម្ល៉េះ។
សម្ដីគ្រូបង្វឹកកម្ពុជា
លោក Kazunori Ohara បានឲ្យដឹងថា ថៃជាក្រុមមួយដែលមានប្រព័ន្ធប្រយុទ្ធស្រួចល្អមែនទែន ពោលគឺមានឱកាសល្អតែងរកគ្រាប់បាល់បាន។ សមត្ថភាពរបស់ក្រុមមួយនេះមិនចាញ់អូស្ត្រាលីនោះទេ។
គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបន្ថែមថា ប៉ះថៃកីឡាករគ្រប់រូបមិនត្រូវធ្វេសប្រហែសគ្រប់វិនាទី។ សមត្ថភាពរបស់យុវជនកម្ពុជាបច្ចុប្បន្នអាចប្រកួតប្រជែង នឹងថៃបាន ប៉ុន្តែស្ថិតនៅចំណុចពិបាកមួយ ដែលកីឡាករគ្រប់រូបត្រូវតែធ្វើឲ្យបានល្អបំផុតទើបទទួលបាន លទ្ធផលល្អ។
ប្រវត្តិប៉ះគ្នា
ក្រុមពីរនេះធ្លាប់ប៉ះគ្នាចំនួន ៤លើកក្នុងនោះថៃឈ្នះទាំងអស់
-ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ នៅប្រទេស ឡាវ៖ U-19 កម្ពុជា ០-៦ U-19 ថៃ
-ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១១ នៅប្រទេស មីយ៉ាន់ម៉ា៖ U-19 កម្ពុជា ០-៥ U-19ថៃ
-ថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៩ នៅប្រទេស វៀតណាម៖ U-19 កម្ពុជា ០-៣ U-19 ថៃ
-ថ្ងៃទី៤ សីហា ឆ្នាំ២០០៧ នៅប្រទេសវៀតណាម៖ U-19 កម្ពុជា ០-៧ U-19 ថៃ
បើគិតមកដល់ពេលនេះពានរង្វាន់ AFF U-19 Championship 2016 ក្រុមស្ថិតក្នុងពូល B បានបញ្ចប់២ប្រកួតដូចគ្នាហើយ។ ពីរប្រកួតរបស់កម្ពុជាចាញ់អូស្ត្រាលី ២-០ និងឈ្នះឡាវ ៣-០ ខណៈយុវជនថៃវិញឈ្នះទាំងពីរប្រកួតគឺឈ្នះឡាវ ២-១ និងឈ្នះឥណ្ឌូណេស៊ី ៣-២។
ពូល B នេះអូស្ត្រាលីឈរលេខ១ និងថៃឈរលេខ២មាន៦ពិន្ទុដូចគ្នា ប៉ុន្តែអូស្ត្រាលីឈរលេខ ១ដោយសារថៃចាញ់គ្រាប់បាល់។ ចំណែកកម្ពុជាមាន៣ពិន្ទុឈរលេខ៣ក្នុងតារាងតាមពីក្រោយដោយ មីយ៉ាន់ម៉ាឈរលេខ៤ មាន៣ពិន្ទុដូចគ្នា ប៉ុន្តែចាញ់គ្រាប់បាល់កម្ពុជា។ ពីរក្រុមទៀតគឺឡាវ និងឥណ្ឌូណេស៊ីមានសូន្យពិន្ទុដូចគ្នា៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

លោក Kazunori Ohara

U-19 ថៃ (រូបថត៖ សហព័ន្ធកីឡាបាល់ទាត់ឡាវ)
ប្រវត្តិប៉ះគ្នា
ក្រុមពីរនេះធ្លាប់ប៉ះគ្នាចំនួន ៤លើកក្នុងនោះថៃឈ្នះទាំងអស់
-ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ នៅប្រទេស ឡាវ៖ U-19 កម្ពុជា ០-៦ U-19 ថៃ
-ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១១ នៅប្រទេស មីយ៉ាន់ម៉ា៖ U-19 កម្ពុជា ០-៥ U-19ថៃ
-ថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៩ នៅប្រទេស វៀតណាម៖ U-19 កម្ពុជា ០-៣ U-19 ថៃ
-ថ្ងៃទី៤ សីហា ឆ្នាំ២០០៧ នៅប្រទេសវៀតណាម៖ U-19 កម្ពុជា ០-៧ U-19 ថៃ
U-19 កម្ពុជា