ក្លឹបបិសាចក្រហម Manchester United
បានចុះកុងត្រាយកកូនច្បងរបស់ខ្សែប្រយុទ្ធ Wayne Rooney
ដែលមានឈ្មោះថា Kai វ័យ៦ឆ្នាំ
សម្រាប់ចូលហាត់នៅឈុតថ្នាលកុមារ។
Coleen ដែលជាម្ដាយរបស់ Kai បានជូនកូនទៅហាត់ទីលានហ្វឹកហាត់ចាស់របស់ក្លឹបបិសាចក្រហម Cliff Training Ground នៅតំបន់ Salford ទីក្រុង Manchester។ ប៉ុន្តែប្រធានក្រុមបិសាចក្រហម Rooney ពុំបានជូនកូនទៅទីលានហ្វឹកហាត់ផ្ទាល់ទេ ដោយសារកំពុងជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិអង់គ្លេស ប្រកួតជម្រុះ World Cup 2018 នៅសប្ដាហ៍នេះ។
ក្រៅពីកូន Rooney ក៏មានកូនរបស់កីឡាករ Michael Carrick ឈ្មោះ Jacey ក៏បានចុះកិច្ចសន្យាលេងឲ្យឈុតថ្នាលក្រុម Man Utd ដែលមានកុមារសរុបចំនួន២៥នាក់នោះផងដែរ។
Kai រដូវកាលមុន ធ្លាប់ស៊ុតបាល់ចូលទីនៅលើទីលានកីឡដ្ឋាន Old Trafford ពេល Man Utd ប្រកួតចប់ស្មើគ្នា ១-១ ទល់នឹងក្រុម Arsenal ធ្វើឲ្យអ្នកគាំទ្របិសាចក្រហមជាច្រើនស្ងើចសរសើរ។ កន្លងមក Kai ធ្លាប់បង្ហាញផងដែរថា Idol របស់គេគឺ Cristiano Ronaldo និង Jamie Vardy៕
ប្រែសម្រួល៖ ball855
ប្រភព៖ TheSun
Kai កូនប្រុសច្បងរបស់ Wayne Rooney
Coleen ដែលជាម្ដាយរបស់ Kai បានជូនកូនទៅហាត់ទីលានហ្វឹកហាត់ចាស់របស់ក្លឹបបិសាចក្រហម Cliff Training Ground នៅតំបន់ Salford ទីក្រុង Manchester។ ប៉ុន្តែប្រធានក្រុមបិសាចក្រហម Rooney ពុំបានជូនកូនទៅទីលានហ្វឹកហាត់ផ្ទាល់ទេ ដោយសារកំពុងជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិអង់គ្លេស ប្រកួតជម្រុះ World Cup 2018 នៅសប្ដាហ៍នេះ។
Rooney និងកូនៗ Kai (ស្តាំ)