Ramos អាចនឹងអវត្តមាន១ខែ ដោយសាររបួសជង្គង់យប់មិញ
Sergio Ramos ខ្សែការពារឆ្នើមក្រុមស្ដេចស Real Madrid
ប្រឈមមុខនឹងការអវត្តមានពីទីលានប្រកួត រយៈពេល១ខែ
បន្ទាប់ពីរបួសគ្រេចជង្គង់
ក្នុងការប្រកួតដែលក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះអាល់បានី ២-០
នៅជម្រុះ World Cup 2018 យប់មិញ។
ខ្សែការពារកណ្ដាលរូបនេះ បានរងរបួសនៅចុងម៉ោង និងត្រូវដូរចេញនៅនាទី៨០ ជំនួសវិញដោយ Inigo Martinez ប៉ុន្តែជំនួសការគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញលោក Julen Lopetegui បានបញ្ជាក់ក្រោយចប់ការប្រកួតថា Ramos បានរងរបួសគ្រេចជង្គង់។
“របួសរបស់ Sergio Ramos ហាក់ដូចជាគ្រេច (ជង្គង់)។ សង្ឃឹមថា វាមិនមែនជារបួសធំដុំ”។ លោក Lopetegui បានថ្លែងប្រាប់អ្នកកាសែត។
បើ Ramos មានបញ្ហារបួសយូរទៀតនោះ ក្រុម Real Madrid នឹងមានបញ្ហាកីឡាកររបួសកាន់តែច្រើនទៀតហើយ ខណៈដែល Marcelo, Casemiro និង Luka Modric សុទ្ធតែកំពុងស្ថិតក្នុងបញ្ជីកីឡាកររបួសរបស់ក្រុមលោក Zinedine Zidane ផងដែរ៕
ប្រែសម្រួល៖ball855
ប្រភព៖ Goal
Sergio Ramos (ពណ៌ស)

ខ្សែបម្រើ Luka Modric របួសជង្គង់ ត្រូវអវត្តមានដល់ខែវិច្ឆិកា
ប្រែសម្រួល៖ball855
ប្រភព៖ Goal