អ្នកគាំទ្រនិយាយពីអត្ថប្រយោជន៍ទិញសំបុត្រគាំទ្រជម្រើសជាតិកម្ពុជា
ចាប់
តាំងពីសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ
CLEAR រវាងម្ចាស់ផ្ទះកម្ពុជា និងហុងកុងកាលពីថ្ងៃទី២៦
ខែកញ្ញាមក
អ្នកគាំទ្រកម្ពុជាបានព្យាយាមទៅទិញសំបុត្រជាបណ្តើរៗហើយ
ពីព្រោះពួកគាត់មួយចំនួនខ្លាចអស់សំបុត្រ ប្រសិនបើយឹត។
ផ្តល់បទសម្ភាសន៍ដល់ Sabay អ្នកគាំទ្រដែលបានទៅទិញសំបុត្រនៅពហុកីឡដ្ឋានជាតិបានបង្ហាញ អារម្មណ៍សប្បាយរីកដែលមានការប្រកួតអន្តរជាតិ និងចង់ឃើញក្រុមជម្រើសជាតិកម្ពុជាបង្ហាញសមត្ថភាពនៅលើទីលាន។ ពួកគាត់ថា ការទិញសំបុត្រទស្សនាការប្រកួតពិតជាសំខាន់ណាស់ក្នុងការជួយ គាំទ្រលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា និងផ្តល់តម្លៃដល់វិស័យបាល់ទាត់ ហើយការគាំទ្រជាផ្នែកមួយដ៏សំខាន់ដល់ការជំរុញអភិវឌ្ឍវិស័យកីឡា នៅកម្ពុជា។
សូមទស្សនាការលើកឡើងរបស់អ្នកគាំទ្រមានលោក សុវណ្ណ យុវតី ស្រីណិត យុវជន ស៊ុម រដ្ឋា និង ឈុនលី
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងបើកទ្វារពហុកីឡដ្ឋានជាតិទទួល ស្វាគមន៍ក្រុមហុងកុង វេលាម៉ោង៦:៣០នាទី នៅថ្ងៃទី៦ ដើមខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។ កម្ពុជាបានចាញ់ក្រុមជម្រើសជាតិហុងកុង ដោយលទ្ធផល ២-៤ ក្នុងជំនួបជើងទី១ នៅទឹកហុងកុង៕
អត្ថបទ៖ នួន ស៊ីណា
អ្នកគាំទ្រកម្ពុជា

ទីតាំងលក់សំបុត្រ
អត្ថបទ៖ នួន ស៊ីណា
ចុចអានអត្ថបទដែលទាក់ទង:
អ្នកនឹងចូលចិត្ត
2 Comment(s) |អង្គារ សប្តាហ៍មុន ម៉ោង 16:19
27 Comment(s) |អង្គារ សប្តាហ៍មុន ម៉ោង 15:01