ទឹកដី Dortmund ៥ប្រកួត Real មិនដែលឈ្នះសោះ ចុះយប់នេះវិញ?
ការ
ប្រកួត UEFA Champions League
១គូជក់ចិត្តបំផុតនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន
Westfalenstadion នាវេលាម៉ោង០១:៤៥នាទីយប់នេះ
ខណៈដែលក្រុមការពារតំណែងជើងឯក Real Madrid ធ្វើដំណើរទៅប៉ះ
Borussia Dortmund ដល់ទឹកដីអាល្លឺម៉ង់។
Real កំពុងឈរកំពូលតារាង La Liga ប៉ុន្តែ២ប្រកួតចុងក្រោយក្នុងលីគរបស់ពួកគេស្មើទាំង២ប្រកួត ដូច្នេះទម្រង់លេងហាក់ធ្លាក់ចុះបន្តិច។ រីឯ Dortmund កំពុងឈរលេខ២ នៅ Bundesliga បន្ទាប់ពី៥ប្រកួតឈ្នះ៤ ចាញ់១ និងចាញ់ក្រុមកំពូលតារាង Bayern Munich ៣ពិន្ទុ។
ក្រុមទាំងពីរនេះ កាលប្រកួតបើកឆាក UEFA Champions League ពូល F កន្លងមកឈ្នះដូចគ្នា ដោយ Dortmund លត់ Legia Warszawa ដល់ទៅ ៦-០ ខណៈដែល Real យកឈ្នះលើ Sporting CP ២-១ ទាំងភ័យបុកពោះនៅចុងម៉ោង។
ជើងកីឡាករ៖
ម្ចាស់ផ្ទះ Dortmund មានដំណឹងល្អបន្ទាប់ពី Pierre-Emerick Aubameyang, Marc Bartra, Andre Schurrle, Adrian Ramos នឹងអាចចូលលេងបានវិញ ក្រោយត្រឡប់ពីរបួស។ ប៉ុន្តែក្រុមរបស់លោក Thomas Tuchel នឹងអវត្តមានតារាឆ្នើម Marco Reus (របួសក្រលៀន) និង ខ្សែការពារ Erik Durm (របួសជង្គង់)។ ដូច្នេះ១១នាក់ដំបូងរបស់ Dortmund អាចមាន៖ Bürki; Piszczek, Papastathopoulos, Bartra, Schmelzer; Castro, Weigl; Guerreiro, Götze, Dembélé; Aubameyang។
រីឯក្រុមភ្ញៀវ Real នឹងអវត្តមាន Casemiro (របួសកជើង) និង Marcelo (របួសកំភួនជើង) ប៉ុន្តែ Pepe និង Fabio Coentrao អាចនឹងចូលលេងបាន ខណៈដែលតារាឆ្នើម Cristiano Ronaldo ដែលត្រូវអ្នកចាត់ការ Zinedine Zidane ដូរចេញកាលប្រកួតមុន នឹងជាប់ជម្រើសដំបូង។ ដូច្នេះ១១នាក់ដំបូងរបស់ Real អាចមាន៖ Casilla; Carvajal, Ramos, Pepe, Danilo; Kroos, Modrić, Kovačić; Bale, Benzema, Ronaldo។
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
– Dortmund និង Real ប៉ះគ្នា៦ដងហើយ ក្នុងការប្រកួត UEFA Champions League ៥រដូវកាលចុងក្រោយ (វគ្គចែកពូល២ដង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ២ដង និងវគ្គ៨ក្រុម២ដង)។ ជួបគ្នាលើកចុងក្រោយកាលខែមេសា ឆ្នាំ២០១៤ Dortmund ឈ្នះ ២-០។
– Real មិនដែលឈ្នះនៅទឹកដី Dortmund ទេ ៥ប្រកួតដែលប៉ះគ្នានៅ UEFA Champions League (ស្មើ២, ចាញ់៣)។
– ប៉ះ Dortmund នៅអាល្លឺម៉ង់ ៣ប្រកួតចុងក្រោយនៅ UEFA Champions League ក្រុមស្ដេចស ចាញ់ទាំង៣ប្រកួត។
– Dortmund ឈ្នះ៤ប្រកួតចុងក្រោយជាប់ៗគ្នាក្នុងដី ពេលប៉ះក្រុមមកពីអេស្ប៉ាញ ក្នុងពានរង្វាន់អឺរ៉ុប និងស៊ុតចូលយ៉ាងតិចបាន២គ្រាប់ ក្នុង១ប្រកួត។
– Real មិនដែលចាញ់នៅវគ្គចែកពូល UEFA Champions League ចំនួន២២ប្រកួតមកហើយ (ឈ្នះ១៨ ស្មើ៤ ចាញ់០)។ ប៉ុន្តែចាញ់លើកចុងក្រោយរបស់គេគឺ ចាញ់ Dortmund នេះតែម្ដង ដោយចាញ់ ២-១ កាលខែតុលា ឆ្នាំ២០១២។
ព្យាករគូនេះគឺ៖ Borussia Dortmund ២-១ Real Madrid , ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
* គូប្រកួត UEFA Champions League ទាំងអស់យប់នេះគឺ៖
ប្រែសម្រួល៖ Ball855.blogspot.com
ប្រភព៖ UEFA | SkySports

សកម្មភាពក្រុម Dortmund ហ្វឹកហាត់

សកម្មភាពក្រុម Real Madrid ហ្វឹកហាត់

ចុចអានអត្ថបទដែលទាក់ទង:
អ្នកនឹងចូលចិត្ត
0 Comment(s) |ម្សិលមិញ ម៉ោង 08:43
0 Comment(s) |ម្សិលមិញ ម៉ោង 07:04
1 Comment(s) |ម្សិលមិញ ម៉ោង 06:10