Header Ads

កីឡាករ​ហាត់​នៅ​សិង្ហបុរី៥រូប​ ​ប្រាប់​អារម្មណ៍​​​​មិន​បាន​​ជួប​ជុំ​គ្រួសារ​​​​រដូវ​ភ្ជុំបិណ្

​ក្រុម​កីឡាករ​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ សិង្ហបុរី​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៦ ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់​នៅ​ទីនោះ​មួយ​រយៈ​១០​ថ្ងៃ។​

ការ​ចេញ​ដំណើរ​នោះ​មាន​កីឡាករ​ចំនួន​២៦​នាក់​​លោក​ ឆាំង​ ពិសិដ្ឋ អ្នក​ចាត់​ការ​លោក​ Lee Tae Hoon ជា​គ្រូ​បង្វឹក និង​គ្រូ​ជំនួយ​ផ្សេង​ទៀត​ដែល​សរុប​ចំនួន​៨​រូប​។ ​​ក្នុង​ពេល​កំពុង​ហ្វឹកហាត់​នេះ​ដែរ​កីឡាករ​ទាំង​អស់​បាន​​ខក​ខាន​ជួប​ជុំ​ គ្រួសារ​ក្នុង​ឱកាស​បុណ្យ​កាន់​​ភ្ជុំបិណ្ឌ​។ ​ជា​មួយ​គ្នា​នោះ​​មាន​កីឡាករ​​៥​រូប​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​ ដែល​មិន​បាន​ជួប​ជុំ​​ក្រុម​គ្រួសារ​នា​រដូវ​ភ្ជុំបិណ្ឌ។

​​អ៊ុំ វិចិត្រ​៖ ​អ្នក​ចាំ​ទី​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​រូប​នេះ​បាន​​និយាយ​ថា ៖«​ឆ្នាំ​នេះ​ប្រហែល​ជីដូន​ជីតា​ភ្លេច​មុខ​បាត់​ហើយ​​ ព្រោះ​អត់​ឃើញ​ទៅ​លេង​ស្រុក​កំណើត»។ ​វិចិត្រ បន្ថែម​ថា ​រដូវ​ភ្ជុំ​កន្លង​ទៅ​រូប​គេ​តែង​ទៅ​លេង​ស្រុក​ខាង​​ឪពុក​​ខេត្ត​កណ្ដាល ឬ​ទៅ​​ខាង​ម្ដាយ​នា​ខេត្ត​តាកែវ។

1 
កីឡាករ អ៊ុំ វិចិត្រ

នេន សុធារ័ត្ន​៖ ខ្សែ​ការពារ​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ឆ្នាំ​នេះ​ពិត​ជា​សោក​ស្ដាយ​មែន​ ដែល​មិនបាន​​ជួប​ជុំ​គ្រួសារ ​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​​​រូប​គេ​​មិន​ត្អូញត្អែរ​អ្វី​ទេ។ ផ្ទុយ​ទៅ​វិញ រូប​គេ​​កាន់​តែ​​ប្រឹងប្រែង​​ហ្វឹកហាត់​ថែម​ទៀត។

nen-sotheearat 
កីឡាករ នេន សុធារ័ត្ន

​​​​​​​​​សឿយ វិសាល៖ ខ្សែ​ការពារ​​របស់​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​និយាយ​ថា ៖« ខ្ញុំ​ចង់​នៅ​ជិត​គ្រួសារ និង​ទៅ​វត្ត​ជាមួយ​គ្រួសារ​របស់​ខ្ញុំ​ណាស់​បង។​​ ​ជាពិសេស​ ខ្ញុំ​មិន​ទាន់​បាន​ជូន​អ្វី​ទៅ​អ្នក​មាន​គុណ​ខ្ញុំ​​ពេល​​បុណ្យ​ភ្ជុំ​នេះ​ សោះ។ ជា​រៀងរាល់​​ឆ្នាំដោយ​សារ​តែ​មក​បំពេញ​ភារកិច្ច របស់​ប្រទេស​ជាតិ​អារម្មណ៍​​ពេលនេះ​ពិត​ជា​នឹក​ស្រុក​ណាស់»។

national-team12 
កីឡាករ សឿយ វិសាល

​ណុប តុលា ៖ ខ្សែ​ការពារ​កណ្ដាល​របស់​ក្រុម​ជម្រើស​ជាតិ និង​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង​រូប​នេះ​បាន​​​លើក​ឡើង​ថា ​ឆ្នាំ​នេះ​រូប​គេ​មិន​បាន​ទៅ​​ស្រុក​កំណើត​នោះ​ទេ ហើយ​​ក៏​នឹក​ស្រុក​ខ្លាំង​​ដែរ។ ​ជា​រៀងរាល់​ឆ្នាំ​រូប​គេ​តែង​ទៅ​ស្រុក​កំណើត​ និង​​ទៅ​វត្ត​ជា​មួយ​ក្រុម​គ្រួសារ។

53 
កីឡាករ ណុប តុលា

ខេក ខេមរិន្ទ ៖ ខ្សែ​ការពារ​របស់​ក្លឹប​​ក្រសួង​ការពារ​ជាតិ​រូប​នេះ​បាន​​រៀប​រាប់​ថា ​អារម្មណ៍​នឹក​ស្រុក​តែង​តែ​មាន​នា​រដូវ​បុណ្យទាន​ម្ដង​ៗ ប៉ុន្តែ​ឆ្នាំ​នេះ​​​ទោះ​បី​នឹក​ស្រុក​យ៉ាង​ណា​ក៏​ត្រូវ​បំពេញ​ភារកិច្ច​ ជាមុន​សិន​ដែរ។ រូប​គេ​តែង​ទៅ​តាម​បណ្ដា​ខេត្ត​ដែល​ជា​ភូមិ​កំណើត​រាល់​ឆ្នាំ​​ក្នុង​រដូវ​ បុណ្យ​ភ្ជុំបិណ្ឌ​ម្ដងៗ។

khemrin-2កីឡាករ ​ខេក ខេមរិន្ទ
Powered by Blogger.