Carrasco ជួយ Atletico ឈ្នះ Bayern ឡើងកំពូលតារាងពូល D
Atletico
Madrid បានបន្តកំណត់ត្រាឈ្នះរបស់ខ្លួននៅ Champions League
ក្រោយយកឈ្នះ Bayern Munich ដែលជាគូប្រជែងដ៏ធំនៅ ពូល D
ក្នុងលទ្ធផល ១-០។
ក្រោមក្រសែភ្នែកទស្សនិកជនជាង៥ម៉ឺននាក់
ក្រុមទាំង២សុទ្ធតែមានឱកាសស៊ុតរៀងខ្លួនតែក្នុងការប្រកួតនេះ
Bayern មានឱកាសគ្រប់គ្រងបាល់ច្រើនជាងរហូត៦៧ភាគរយ។
យ៉ាងណាក៏ដោយនៅនាទី ៣៥ Yannick Carrasco
ស៊ុតបញ្ចូលទីបានសម្រេចឲ្យម្ចាស់ផ្ទះ។
នេះគឺជាបរាជ័យលើកដំបូងសម្រាប់ Bayern
ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី Carlo Ancelotti
ហើយវាក៏ធ្វើឲ្យក្រុមខ្លាំងមកពីអាល្លឺម៉ង់មួយនេះបានត្រឹមឈរ
លេខ២បណ្ដោះអាសន្នក្នុងតារាងដែលមាន៤ក្រុម ក្នុងនោះលេខ១គឺ
Atletico Madrid លេខ៣ FC Rostov និងលេខ៤ PSV Eindhoven៕
លទ្ធផលគូផ្សេងទៀត៖