អ្នកចាំទីអាល្លឺម៉ង់ម្នាក់ ត្រូវប៉ូលិសឃាត់ខ្លួន បន្ទាប់ពីក្រុមចាញ់គេ ៤៣-០
Marco Kwiotek អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់
ត្រូវប៉ូលិសឃាត់ខ្លួនអំឡុងពេលហ្វឹកហាត់
បន្ទាប់ពីក្រុមរបស់គេ SV Vonderort
ដែលលេងនៅលីគកម្រិតទាបប្រទេសអាល្លឺម៉ង់ បានចាញ់ក្រុម PSV
Oberhausen ក្នុងផ្ទះខ្លួនឯងច្រើនគ្រាប់បំផុតរហូតដល់ ៤៣-០
កាលពី៥ថ្ងៃមុន។
មន្ត្រីប៉ូលិសនៅតំបន់ភាគខាងលិចប្រទេសអាល្លឺម៉ង់ម្នាក់ បានឲ្យដឹងថា ការឃាត់ខ្លួនអ្នកចាំទីវ័យ២៥ឆ្នាំរូបនេះ គឺដើម្បីឲ្យរូបគេបកស្រាយបំភ្លឺទាក់ទងនឹងការប្រកួត ដែលចាញ់ជាប់កំណត់ត្រាច្រើនគ្រាប់បំផុតនេះ។
Yvonne Liesenfeld គ្រូបង្វឹកក្រុម Vonderort បាននិយាយថា៖ “ខ្ញុំមិនដឹងថា ប៉ូលិសឃាត់ខ្លួនគាត់ដើម្បីអ្វីទេ។ ដំបូងឡើយ គាត់របូតគ្រាប់បាល់៤៣គ្រាប់ ហើយបន្ទាប់មកប៉ូលិសក៏ឃាត់ខ្លួនគាត់”។ រីឯលោក Christian Schröer នាយកប្រតិបត្តិក្លឹប Vonderort បាននិយាយថា៖ “ប៉ូលិស មិនទាន់ប្រាប់យើងថា មានអ្វីកើតឡើងទេ ហើយយើងក៏ហៅទូរសព្ទទៅ Kwiotek អត់ចូលដែរ។ សង្ឃឹមថា គាត់នឹងអាចចូលលេងបាននៅប្រកួតបន្ទាប់”៕
រូបតំណាង