Header Ads

Neville ប្រាប់​ Pogba ត្រៀម​ខ្លួន​លេង​ឲ្យ​ល្អ​ទៀត​ពេល​ប៉ះ​ក្រុម​ខ្លាំងៗ​ ខែ​ក្រោយ​

Gary Neville ​បាន​និយាយ​ថា​ Paul Pogba និង​ដៃ​គូ​ខ្សែ​បម្រើ​មួយ​រូប​ទៀត​គឺ Ander Herrera គួរ​ប្រឹង​លេង​ឲ្យ​ល្អ​ពេល​ប្រកួត​ទល់​នឹង​ក្រុម​ធំ​ៗ​​ដើម្បី​ឲ្យ​សក្ដិសម​ ​តម្លៃ​ខ្លួន​ដូច​ដែល​ពួក​គេ​ធ្វើ​បាន​កាល​ប៉ះ​នឹង​Leicester។


Herrera, Pogba និង Neville 

ខ្សែ​បម្រើ​ទាំង​២​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាល​ប្រកួត​ ទល់​ក្រុម​ការពារ​ដំណែង​ជើង​ឯក​ Premier League កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​​យក​ឈ្នះ​ ៤-១ នៅ​ក្នុង​ទឹកដី​ក្រោយ​ចាញ់​២​ប្រកួត​ជាប់​គ្នា តែ​យ៉ាង​ណា​ក៏​ដោយ Neville កត់​សម្គាល់​ថា ក្នុង​ប្រកួត​ធំៗ​ពិសេស​កាល​ប៉ះ Man City ពួក​គេ​មិន​មាន​សកម្មភាព​លេចធ្លោ​ទាល់​តែ​សោះ។

វីរបុរស​បិសាច​ក្រហម​ និង​ជា​អ្នក​វិភាគ​នៅ​ Sky Sport បាន​ទទូច​ឲ្យ​ Pogba និង​Herrera ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ធំៗ​ដែល​ Man Utd ត្រូវ​ប្រឈម​មុខ​នា​ខែ​ក្រោយៗ​នេះ​ដោយ​ក្នុង​នោះ​ មាន​ទាំង​ការ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ Liverpool, Chelsea និង​ការ​ប៉ះ​ Manchester City សារ​ជា​ថ្មី​ នៅ​ពាន League Cup៕

38bf3dd800000578-3807445-image-a-11_1474878632021

ប្រែ​សម្រួល៖ Ball855.blogspot.cm
ប្រភព៖ Dailymail
Powered by Blogger.