មិត្តស្រី Ozil យំ ក្រោយចេញពីក្លឹបរាត្រីនៅទីក្រុងឡុងដុង
Mesut Ozil ខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal
ត្រូវបានគេលួចថតសកម្មភាពពេលចេញពីក្លឹបរាត្រីមួយកន្លែងនៅ
ទីក្រុងឡុងដុងឈ្មោះថា Libertine កាលពីយប់មិញ
ខណៈដែលមិត្តស្រីរបស់គេ Mandy Capristo
បានបង្ហូរទឹកភ្នែកនៅលើរថយន្ត។
ក្នុងរូបភាពប៉ុន្មានសន្លឹកនោះ បានបង្ហាញឲ្យឃើញថា Ozil បានចាប់ដៃមិត្តស្រី Capristo ដែលកំពុងយំ និងព្យាយាមលួងលោមនាង។ ប៉ុន្តែគេពុំបានដឹងថា តារាម៉ូដែលអាល្លឺម៉ង់វ័យ២៦ឆ្នាំរូបនោះ មានបញ្ហាអ្វីជាមួយ Ozil ឬអត់នោះទេ។
កីឡាករជម្រើសជាតិអាល្លឺម៉ង់ វ័យ២៧ឆ្នាំរូបនេះ បានទាក់ទងជាមួយមិត្តស្រី Capristo តាំងពីឆ្នាំ២០១៣ ប៉ុន្តែបានប៉ុន្មានខែ ពួកគេបានបែកបាក់គ្នា ខណៈដែល Ozil ត្រូវបានគេដឹងថាមានមិត្តស្រីថ្មីទៀត។ ប៉ុន្តែនៅខែវិច្ឆិកា ឆ្នាំ២០១៥ អ្នកទាំងពីរក៏ត្រូវគ្នាវិញ ដោយ Ozil បង្ហោះរូបភាពលើ Instagram និងសរសេរអក្សរថា “#OziStoIsBack”។
Ozil បានស៊ុតបញ្ចូលទី១គ្រាប់ ជួយឲ្យ Arsenal ឈ្នះ Chelsea ៣-០ កាលពីយប់ថ្ងៃសៅរ៍ ហើយខ្សែបម្រើឆ្នើមរូបនេះ នឹងត្រូវជួយកាំភ្លើងជាបន្ត ដោយត្រៀមប៉ះក្រុមខ្លាំងរបស់ស្វីស FC Basel ក្នុងការប្រកួត UEFA Champions League នៅយប់ថ្ងៃពុធស្អែក៕
ប្រែសម្រួល៖ Ball855
ប្រភព៖ dailymail
Ozil អបអរ ក្រោយស៊ុតចូល Chelsea