Header Ads

Ronaldo Tell About ill his

Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid ​បាន​​បង្ហើប​ប្រាប់​​ពី​អាការៈ​ជំងឺ​របស់​ខ្លួន​ បន្ទាប់​ពី​អវត្តមាន​ពី​ការ​ប្រកួត​ La Liga ដែល​​ក្រុម​ស្ដេច​ស​ឈ្នះ​ Espanyol ​ក្រៅ​ដី​ ២-០ ​កាល​ពី​យប់​មិញ។


Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ ​បាន​កើត​ជំងឺ​​ផ្ដាសាយ​ ​ដោយ​​មិន​បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្រុម និង​​មិន​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​​ទៅ​​តំបន់​ Catalunya ដើម្បី​ប៉ះ​ Espanyol ​ឡើយ​ ពោល​គឺ​អ្នកចាត់ការ​ Zinedine Zidane ​អនុញ្ញាត​ឲ្យ​រូប​គេ​សម្រាក​នៅ​ទីក្រុង​ Madrid។

2

យ៉ាងណាក្ដី យប់​មិញ​ CR7 ​បាន​បង្ហោះ​រូប​ភាព​លើ​ Instagram ​​ដែល​បង្ហាញ​ថា​​អាការៈ​ជំងឺ​ផ្ដាសាយ​របស់​គេ​​​បាន​ប្រសើរ​ឡើង។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ បាន​សរសេរ​ជាមួយ​នឹង​សារ​ខ្លី​ថា៖ “មាន​អារម្មណ៍​ប្រសើរ​ឡើង​ហើយ”។

3
Gareth Bale រងរបួស

ដោយ​ឡែក​ Gareth Bale ​ឯណោះ​វិញ ក៏​អវត្តមាន​ពី​ក្រុម​ដែរ​យប់​មិញ​ ដោយសារ​​មាន​បញ្ហា​របួស​​ត្រគាក​បន្តិច​បន្តួច​កាល​ប៉ះ​ Sporting Lisbon នៅ​ UEFA Champions League សប្ដាហ៍​មុន។ Ronaldo និង​ Bale រំពឹង​ថា នឹង​អាច​ត្រឡប់​ជួយ​ក្រុម​ Real បាន​វិញ ពេល​ប៉ះ​ Villarreal ​នៅ​កីឡដ្ឋាន​ Santiago Bernabeu ​នា​យប់​ថ្ងៃ​ពុធ​ខាន​ស្អែក​នេះ៕
Powered by Blogger.