Header Ads

គ្រូ​ Spurs ​សរសើរ​កីឡាករ​កូរ៉េខាងត្បូង​ Son ថា “On Fire”

Mauricio Pochettino ​​អ្នកចាត់ការ​ក្រុម​មាន់​ខ្នាយ​មាស​ Tottenham Hotspur ​​បាន​សរសើរ​កូន​ក្រុម​របស់​លោក​ ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​ Son Heung-min ​ថា​​ពិត​ជា​ឡើង​ជើង​ខ្លាំង​មែន​ទែន​ (On Fire) ​បន្ទាប់​ពី​កីឡាករ​រូប​នេះ​ ស៊ុត​១​គ្រាប់​ ជួយ​ Spurs ឈ្នះ​ CSKA Moscow ១-០ នៅ​ UEFA Champions League កាល​ពី​យប់​មិញ។


Mauricio Pochettino ​​អ្នកចាត់ការ​ក្រុម​មាន់​ខ្នាយ​មាស​ Tottenham Hotspur

អ្នកចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​វ័យ​៤៤​ឆ្នាំ ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា៖ “វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម​យើង​ ដែល​មិន​មែន​មាន​​តែ​ Harry Kane ​ទេ​ ជា​អ្នក​ស៊ុត​​ចូល​ទី​​បាន​ច្រើន។ ឥឡូវ​យើង​មាន​កីឡាករ​​ផ្សេង​ទៀត​​ដែល​អាច​ស៊ុត​បាន​ញឹកញាប់។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​សម្រាប់​ Son Heung-min…គាត់​​ឡើង​ជើង​ខ្លាំង​បំផុត (He is on fire) ​ហើយ​បើ​គាត់​អាច​រក្សា​ទម្រង់​លេង​​​បែប​នេះ​បាន​ វា​ពិត​ជា​ល្អ​ណាស់​សម្រាប់​ក្រុម​យើង”។

2
ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​ Son Heung-min

Son Heung-min ឬ​ហៅ​កាត់​ថា “Sonny” ​វ័យ​​២៤​ឆ្នាំ​ ​​លេង​ឲ្យ​ Spurs រដូវ​កាល​​ថ្មី​នេះ​​សរុប​៥​ប្រកួត​ ស៊ុត​បាន​៥​គ្រាប់ ខណៈ​ដែល​​លេង​នៅ​ Premier League ​តែ​​៣​ប្រកួត​ ស៊ុត​បាន​​ដល់​ទៅ​៤​គ្រាប់​ឯ​ណោះ៕

3

1
Powered by Blogger.