Header Ads

Ter Stegen សំឡឹង​ការ​បន្ត​កុង​ត្រា​បន្ថែម​ជាមួយ Barcelona

Marc-Andre ter Stegen កំពុង​សំឡឹង​ការ​បន្ត​កុងត្រា​ថ្មី​បន្ថែម​ទៀត​ជាមួយ​ FC Barcelona ក្រោយ​ពេល​រូប​គេ​ក្លាយ​ជា​ជម្រើស​ទី​មួយ​របស់​ក្រុម​។

 Andre ter Stegen

​អ្នក​ចាំទី​វ័យ​២៤​ឆ្នាំ​បាន​មក​កាន់​ទឹកដី Nou Camp ពី Borussia Monchengladbach កាល​ពី​ឆ្នាំ ២០១៤ ប៉ុន្តែ​ចំណាយ​ពេល​ ២​ឆ្នាំ​លេង​ជា​កីឡាករ​បម្រុង​ដោយសារ​ជម្រើស​ដំបូង​ត្រូវ​កាន់​កាប់​ដោយ​ Claudio Bravo។ ក្រោយ​ពេល​ Bravo ចាក​ចេញ​ទៅ Manchester City នៅ​អង់គ្លេសStegen​ ពេល​នេះ​ ចង់​បន្ត​កុង​ត្រា​បន្ថែម​ជាមួយ​ Barca។

កុងត្រា​ចាស់​របស់​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​ អស់​សុពលភាព​នៅ​ឆ្នាំ​២០១៩ តែ​រូប​គេ​ចង់​ដើរ​តាម​គន្លង Sergio Busquets និង Neymar​ ដែល​សុទ្ធ​តែ​បន្ដ​កុងត្រា​បន្ថែម​បើ​ទោះ​ជា​កុងត្រា​ចាស់​នៅ​សល់​ក៏​ដោយ។ Ter Stegen នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ក្លឹប​ចាស់​ Monchengladbach យប់​នេះ​ក្នុង​ការ​ប្រកួត​ Champions League វគ្គ​ជម្រុះ​តាម​ពូល៕

ctsa9zdxgaahlgo-jpg-medium

ប្រែ​សម្រួល៖ ball855
ប្រភព៖ Goal
Powered by Blogger.