គ្រូបង្វឹក ហុងកុង ភ្ញាក់ផ្អើលចំពោះសមត្ថភាពកីឡាករកម្ពុជា
លោក Kim Pan-Gon
គ្រូបង្វឹកក្រុមហុងកុងបាននិយាយថាក្រោយពីកម្ពុជាបានទៅហ្វឹកហាត់នៅសិង្ហបុរីបាន១០ថ្ងៃហើយនោះ
ពួកគេនឹងមានសមត្ថភាពកាន់តែខ្លាំង
ហើយពិតជាធ្វើឱ្យក្រុមរបស់លោកពិបាកនឹងយកឈ្នះជាមិនខានសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ
CLEAR នាល្ងាចថ្ងៃស្អែក។
ក្នុងសន្និសីទកាសែតអម្បាញ់មិញនេះ លោក Kim បានបង្ហាញចំណាប់អារម្មណ៍ថា ក្រុមកម្ពុជាពិតជាពង្រឹងសមត្ថភាពបានល្អមែនត្រឹមរយៈពេលខ្លីនេះ ខណៈលោកមានការភ្ញាក់ផ្អើលតាំងពីបានលេងជាមួយក្នុងប្រកួតមិត្តភាពលើកមុនមកម្ល៉ោះ។ ដូច្នេះហើយក្នុងការប្រកួតជើងទី២នេះ វានឹងកាន់តែពិបាកសម្រាប់ហុងកុងក្នុងការយកជ័យជម្នះនៅក្នុងទឹកដីកម្ពុជាផង។ ត្បិតតែយ៉ាងនេះក្ដី គ្រូបង្វឹកវ័យ៤៧ឆ្នាំរូបនេះ រំពឹងថា នឹងទទួលបានលទ្ធផលល្អដដែល ហើយកីឡាករក្រុមហុងកុងទាំងអស់ត្រូវប្រឹងទាំងអស់គ្នា។
កម្ពុជានឹងប្រកួតមិត្តភាពអន្តរជាតិ CLEAR ជាមួយហុងកុងនៅល្ងាចស្អែកនេះ វេលាម៉ោង៦:៣០នាទី នៅពហុកីឡដ្ឋានជាតិ។ ដោយការប្រកួតនេះដើម្បីឱ្យកម្ពុជាត្រៀមចូលខ្លួនប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup នៅពាក់កណ្ដាលខែតុលាឆ្នាំ២០១៦នេះ៕
អត្ថបទ៖ ball855
គ្រូហុងកុង Kim Pan-Gon