Header Ads

Man Utd ជាក្រុម​មានកីឡាករសរុប​ថ្លៃ​បំផុត​​លើ​​លោក ឯ​ Real ​លេខ​២

Manchester United មាន​ក្រុម​កីឡាករ​ដែល​មាន​តម្លៃ​សរុប​ថ្លៃ​ជាង​គេ​​ក្នុង​លោក​នា​ពេល​​បច្ចុប្បន្ន​​បើ​យោង​តាម​របាយការណ៍​សិក្សា​មួយ​របស់​ CIES។

កីឡាកររបស់ ក្រុម Manchester Unted

ក្រោយ​ទិញ​ Paul Pogba ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ក្នុង​ពិភព​បាល់​ទាត់​ ក្រុម​របស់​លោក Mourinho មាន​កីឡាករ​ដែល​មានតម្លៃ​សរុប ៧១៨លាន​អឺរ៉ូ។ ក្រុម​ថ្លៃ​បំផុត​កាល​ពី​ឆ្នាំ​មុន Real Madrid ពេល​នេះ​បាន​ធ្លាក់​មក​លេខ​២​វិញ​ មាន​តម្លៃ​សរុប ៦៣៤​លាន​អឺរ៉ូ។

រីឯ​លេខ​៣​​បាន​ទៅ​លើ​ Manchester City មាន​តម្លៃ​ ៦១១​លាន​អឺរ៉ូ​ ហើយ​លេខ​៤​ បាន​ទៅ Barcelona មាន​តម្លៃ​ ៤៨៥​លាន​អឺរ៉ូ​។ ក្លឹប​ធំៗ​ដទៃ​ទៀត​ដូច​ជា Chelsea, PSG, Juventus, Arsena, Bayern និង Liverpool សុទ្ធ​តែ​ស្ថិត​នៅ​ចំណាត់​កំពូល​ទាំង​១០។

football-expensive-squads-creus-1475613988080តារាងក្រុមដែលមានតម្លៃថ្លៃបំផុតទាំង១០

យ៉ាង​ណា​មិញ​របាយការណ៍​ខាង​លើ​គិត​តែ​តម្លៃ​កីឡាករ​ដែល​ក្លឹប​ចំណាយ​លុយ​ទិញ​ប៉ុណ្ណោះ​ ដោយ​ឡែក​ មាន​ករណី​លើក​លែង​ដូច​ជា​ កីឡាករ​ដែល​ចូលរួម​ជា​មួយ​ក្លឹប​ថ្មី​ដោយ​គ្មាន​តម្លៃ​ខ្លួន​ ដូច​ជា Zlatan Ibrahimovic ឬ Dani Alves មិន​បាន​រាប់​បញ្ចូល​នោះ​ទេ ហើយ​ករណី​ដូចជា​កីឡាករ​ដែល​លេង​ជាមួយ​ក្លឹប​តាំង​ពី​ក្មេង​ ដូចជា Lionel Messi, Andres Iniesta, Thomas Muller និង Harry Kane ក៏​មិន​រាប់​បញ្ចូល​ដូចគ្នា៕

ប្រែ​សម្រួល៖ Ball855
ប្រភព៖ Sport English
Powered by Blogger.