គ្រូ Lee មិនចង់ឃើញបង្ហោះវីដេអូប្រកួតរបស់កម្ពុជាទាំងស្រុងក្នុង Youtube
គ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជា Lee Tae Hoon
មិនចង់ឃើញចំពោះការផ្សព្វផ្សាយវីដេអូប្រកួតអន្តរជាតិរបស់កម្ពុជាក្នុងបណ្តាញសង្គម
Youtube ពេញទាំងស្រុងឡើយ
ប៉ុន្តែបើត្រឹមតែវីដេអូហាយឡាយជាការប្រសើរ។
ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតជាមួយក្រុមស្រីលង្ការកាលពីព្រឹកថ្ងៃសៅរ៍នេះ លោក Lee Tae Hoo គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានបង្ហាញនៅកង្វល់របស់លោកក្នុងការសិក្សាស្វែងយល់ពីដៃគូប្រកួត។ រាល់ប្រកួតជាមួយក្រុមបរទេសម្តងៗ លោកពិតជាពិបាកស្វែងរកព័ត៌មានពីការប្រកួតរបស់គេណាស់ ដោយសារនៅតាមបណ្តាញសង្គម ជាពិសេសក្នុង Youtube ពួកគេកម្របង្ហោះចូលសកម្មភាពប្រកួតពេញទាំងស្រុងណាស់។
ដូច្នេះហើយលោកមិនចង់ឃើញមានការផ្សព្វផ្សាយទាំងស្រុងឡើយ។ យកល្អត្រឹមតែវីដេអូហាយឡាយបានហើយ។ ការលើកឡើងបែបនេះ បន្ទាប់ពីលោក Lee និងអ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅប្រទេសសិង្ហបុរីដើម្បីថតវីដេអូ និងមើលជើងប្រកួតរបស់ក្រុមប៊្រុយណេកាលពីយប់ថ្ងៃសុក្រ ដើម្បីសិក្សាស្វែងយល់ មុនពេលប៉ះគ្នាក្នុងវគ្គជម្រុះ Suzuki Cup ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕
អត្ថបទ៖ball855
ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតជាមួយក្រុមស្រីលង្ការកាលពីព្រឹកថ្ងៃសៅរ៍នេះ លោក Lee Tae Hoo គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានបង្ហាញនៅកង្វល់របស់លោកក្នុងការសិក្សាស្វែងយល់ពីដៃគូប្រកួត។ រាល់ប្រកួតជាមួយក្រុមបរទេសម្តងៗ លោកពិតជាពិបាកស្វែងរកព័ត៌មានពីការប្រកួតរបស់គេណាស់ ដោយសារនៅតាមបណ្តាញសង្គម ជាពិសេសក្នុង Youtube ពួកគេកម្របង្ហោះចូលសកម្មភាពប្រកួតពេញទាំងស្រុងណាស់។
Lee Tae Hoon Coach
ដូច្នេះពេលខ្លះ
លោកបានចំណាយពេលធ្វើដំណើរទៅប្រទេសដៃគូដើម្បីឃ្លាំមើលការប្រកួត
និងថតវីដេអូរបស់គេ ដើម្បីសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ។
លោក Lee បានសង្កត់ធ្ងន់ថា ផ្ទុយទៅវិញ
នៅប្រទេសកម្ពុជាមានការផ្សព្វផ្សាយទូលំទូលាយណាស់។
បន្ទាប់ពីការប្រកួតអន្តរជាតិចប់ភ្លាមៗ
ស្ថាប័នព័ត៌មាននៅស្រុកខ្មែរបានបង្ហោះវីដេអូពេញ
និងហាយឡាយចូលក្នុង Youtube ដែលចំណុចនេះ
ងាយស្រួលដល់ដៃគូប្រកួត
សិក្សាស្វែងយល់ពីក្រុមកម្ពុជាបានយ៉ាងស្រួល។ដូច្នេះហើយលោកមិនចង់ឃើញមានការផ្សព្វផ្សាយទាំងស្រុងឡើយ។ យកល្អត្រឹមតែវីដេអូហាយឡាយបានហើយ។ ការលើកឡើងបែបនេះ បន្ទាប់ពីលោក Lee និងអ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅប្រទេសសិង្ហបុរីដើម្បីថតវីដេអូ និងមើលជើងប្រកួតរបស់ក្រុមប៊្រុយណេកាលពីយប់ថ្ងៃសុក្រ ដើម្បីសិក្សាស្វែងយល់ មុនពេលប៉ះគ្នាក្នុងវគ្គជម្រុះ Suzuki Cup ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕
អត្ថបទ៖ball855