Header Ads

Neymar ត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ Barcelona វិញ​ក្រោយ​របួស​បែក​ក្បាល

Neymar ត្រូវ​បាន​អនុញ្ញាត​ដោយ​សហព័ន្ធ​បាល់ទាត់​​​ប្រេស៊ីល​ឲ្យ​ត្រឡប់​ទៅ​ Barcelona វិញ​ មុន​ពេល​កំណត់​ដោយសារ​រង​របួស​បែក​ក្បាល​ និង​ជាប់​ពិន័យ​មិន​អាច​លេង​ប្រកួត​ក្រោយ​ទល់​នឹង វេណេហ្ស៊ុយអេឡា​។

 Neymar ជាមួយឪពុក ថតលើយន្តហោះពេលត្រឡប់ទៅ អេស្ប៉ាញវិញ

ខ្សែប្រយុទ្ធ​មក​ពី​ Barcelona ស៊ុត​បញ្ចូល​ទី ១គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​២ ក្នុង​ការប្រកួត​ដែល​ប្រេស៊ីល​យក​ឈ្នះ បូលីវី ៥-០។ យ៉ាង​ណា​ក៏ដោយ​ Neymar ទទួល​បាន​កាត​លឿង​ មុន​ពេល​ប្ដូរ​ចេញ​ក្រោយ​រង​របួស​បែក​ក្បាល​ដោយ​សារ​ប៉ះ​កែង​កីឡាករ​បូលីវី Yasmani Duk។

បើ​ទោះជា​មិន​ជាប់​ពិន័យ​ក៏ដោយ Tite គ្រូ​បង្វឹក​ប្រេស៊ីល​ បាន​និយាយ​ថា ​លោក​មាន​គម្រោង​មិន​ឲ្យ​ Neymar លេង​ប្រកួត​ក្រោយ​នេះទេ ព្រោះ​បារម្ភ​ក្រែង​គេ​ទទួល​បាន​កាត​ ហើយ​ត្រូវ​អវត្តមាន​ការ​ប្រកួត​សំខាន់​ទល់​នឹង​ក្រុម​ខ្លាំង​ អាហ្សង់ទីន​នៅ​ខែ​វិច្ឆិកា៕

neymar-injury-1475861741402

ប្រែ​សម្រួល៖ball855
ប្រភព៖ Sport
Powered by Blogger.