Lewandowski ថា Klopp អាចនាំ Liverpool ឈ្នះ Premier League រដូវកាលនេះ
Robert Lewandowski បានព្រមាន Tottenham និង Manchester City
ថាឲ្យប្រុងប្រយ័ត្នជាមួយអ្នកចាត់ការទូទៅ Jurgen Klopp
ឲ្យមែនទែនព្រោះថា លោកអាចនឹងនាំ Liverpool ឈ្នះ Premier League
នៅរដូវកាលនេះ។
ការលើកឡើងដូច្នេះរបស់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញសំអាងលើហេតុផលថា Liverpool មានពេលវេលា និងកម្លាំងច្រើន ដោយសារចំណេញមិនត្រូវប្រកួតពាននៅតំបន់អឺរ៉ុប ខុសពី Man City, Spurs និងក្រុមធំៗមួយចំនួនទៀតដែលត្រូវលេង Champions League ឬ Europa League។
“ក្រោមការដឹកនាំរបស់ Klopp ខ្ញុំគិតថា Liverpool អាចឈ្នះលីគលើកនេះ។ Pep របស់ Man City នឹងបង្កការគំរាមកំហែងដល់ក្រុមដទៃ តែសម្រាប់ក្រុមដែលមានឱកាសខ្ពស់គឺ Liverpool មូលហេតុគឺពួកគេមិនរវល់ជាមួយពានទ្វីបអឺរ៉ុប មានពេលវេលាច្រើន និងមិនមានបញ្ហារបួស”។ Lewandowski ប្រាប់ក្នុងកិច្ចសម្ភាសន៍។
Lewandowski ធ្លាប់លេងក្រោមការដឹកនាំរបស់ Klopp កាលនៅ Borussia Dortmund ដោយស៊ុតបញ្ចូលទី ៧៤គ្រាប់ ក្នុង១៣១ប្រកួត មុនពេលផ្ទេរទៅកាន់ Bayern Munich៕
ប្រែសម្រួល៖ Ball855
ប្រភព៖ Mirror
Klopp និង Lewandowski កាលនៅ Dortmund