Header Ads

កីឡាករ​វ័យ​ក្មេង​៧​នាក់ ​ដែល​ Mourinho ​​​ចង់​ទិញ​ចូល​ Man Utd

ក្លឹប​បិសាច​ក្រហម​​Manchester​United​​​បាន​ចំណាយ​លុយ​អស់​ជាង​១៥០​លាន​ផោន​រដូវ​កាល​នេះ​​សម្រាប់​ការ​ដោះដូរ​កីឡាករ​​ប៉ុន្តែ​​អ្នកចាត់ការ​ថ្មី​​Jose​Mourinho​​​នៅ​មិន​ទាន់​រៀប​ចំ​ទម្រង់​លេង​របស់​ក្រុម​ឲ្យ​បាន​លទ្ធផល​ល្អ​​បំផុត​​​ដូច​ការ​រំពឹង​ទុក​នោះ​ទេ។


Jose​Mourinho​អ្នកចាត់ការ​ក្រុម​​Man​Utd

ទោះ​ជា​ចំណាយ​យ៉ាង​ច្រើន​លើស​លុប​​រដូវ​កាល​នេះ​​ហើយ​​​អ្នកចាត់ការ​រហស្សនាម​​“Special​One”​​​នៅ​​​តែ​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​វ័យ​ក្មេង​ជា​ច្រើន​នាក់​ទៀត។​​ខាង​ក្រោម​នេះ​ជា​កីឡាករ​វ័យ​ក្មេង​៧​នាក់​​ដែល​​Mourinho​​បញ្ជូន​ភ្នាក់​ងារ​​របស់​ខ្លួន​ទៅ​មើល​​ជើង​​នៅ​រដូវ​កាល​នេះ​​ដើម្បី​ត្រៀម​ទិញ​ចូល​ពេល​ទីផ្សារ​ដោះដូរ​បើក​​នា​​ខែ​មករា​ខាង​មុខ៖

១.​Leon​Bailey​–​Genk

2

​ខ្សែ​បម្រើ​ស្លាប​វ័យ​១៩​ឆ្នាំ​រូប​នេះ​​​កំពុង​លេង​ឲ្យ​ក្រុម​បែលហ្សិក​​Genk​​​និង​បាន​ស៊ុត​ចូល​ក្រុម​​អ៊ីតាលី​Sassuolo​​នៅ​​UEFA​Europa​League​កាល​ពេល​ថ្មីៗ​នេះ។​កីឡាករ​រូប​នេះ​​ក៏​ធ្លាប់​ត្រូវ​ក្រុម​តោ​ខៀវ​​Chelsea​ចង់​ទិញ​យក​កាល​ឆ្នាំ​២០១៥​ផង​ដែរ។

២.​Alex​Grimaldo​–​Benfica

3

អតីត​ខ្សែ​ការពារ​ឆ្វេង​ក្រុម​​FC​Barcelona​​រូប​នេះ​​​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្រុម​យក្ស​ព័រទុយហ្គាល់​​Benfica​​​ប៉ុន្តែ​កីឡាករ​​វ័យ​២១​ឆ្នាំ​រូប​នេះ​​​មាន​តម្លៃ​ខ្លួន​ទិញ​ផ្ដាច់​កុងត្រា​ដល់​ទៅ​៥១​លាន​ផោន។

៣.​Tiemoue​Bakayoko​–​Monaco

AS Monaco vs Bayer Leverkusen

ខ្សែ​បម្រើ​វ័យ​២២​ឆ្នាំ​រូប​នេះ​​លេង​បាន​យ៉ាង​ល្អ​រដូវ​កាល​នេះ​​​ខណៈ​ដែល​ភ្នាក់ងារ​របស់​គេ​​ក៏​​ធ្លាប់​បង្ហើប​ថា​Man​Utd​ចាប់​អារម្មណ៍​ផង​ដែរ​​តែ​ក្លឹប​យក្ស​អ៊ីតាលី​Juventus​​ក៏​ចង់​បាន​ខ្លាំង​​ដូច​គ្នា។

៤.​Ezri​Konsa​–​Charlton​Athletic

Charlton Athletic v Northampton Town - Sky Bet League One

ខ្សែ​ការពារ​កណ្ដាល​វ័យ​១៨​ឆ្នាំ​របស់​ក្រុម​Charlton​​រូប​នេះ​​​​​ត្រូវ​​ក្លឹប​​Man​Utd​​ចាប់​អារម្មណ៍​​ប៉ុន្តែ​ក្លឹប​​Manchester​City,​Arsenal,​Chelsea​និង​​Liverpool​​​ក៏​ចង់​បាន​ដែរ។

៥.​Gelson​Martins​–​Sporting

Sporting's forward Gelson Martins contro

​ខ្សែ​ប្រយុទ្ធ​វ័យ​២១​ឆ្នាំ​រូប​នេះ​​​ស៊ុត​បាន​២​គ្រាប់​​និង​​Assists​​៥​ហើយ​​ឲ្យ​ក្រុម​​Sporting​​រដូវ​កាល​នេះ​​ខណៈ​ដែល​​Man​Utd​និង​​Real​Madrid​កំពុង​តែ​សម្លឹង​​មើល​​ទម្រង់​លេង​របស់​គេ។

៦.​Bernard​Mensah​–​Vitoria​Guimaraes

Portugal - Primera Liga Zon-Sagres 2014-2015

ខ្សែ​បម្រើ​វ័យ​​២១​ឆ្នាំ​របស់​ក្លឹប​​Atletico​Madrid​​រូប​នេះ​​​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្រុម​​ព័រទុយហ្គាល់​Vitoria​Guimaraes​​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង។​កីឡាករ​រូប​នេះ​​ក៏​ធ្លាប់​ត្រូវ​ភ្នាក់ងារ​ក្លឹប​​Man​Utd​​ទៅ​មើល​ជើង​លេង​​​​កាល​​​​ក្រុម​របស់​គេ​ប្រកួត​ថ្មីៗ​ផង​ដែរ។

៧.​Goncalo​Guedes​–​Benfica​

8

ខ្សែ​បម្រើ​ស្លាប​វ័យ​​១៩​ឆ្នាំ​រូប​នេះ​​​ត្រូវ​បាន​គេ​ប្រៀប​ធៀប​ទម្រង់​លេង​ទៅ​នឹង​​Cristiano​Ronaldo​របស់​ក្រុម​​Real​Madrid​ខណៈ​ដែល​ក្លឹប​​Man​Utd​​​បាន​បញ្ជូន​ភ្នាក់ងារ​របស់​ខ្លួន​ទៅ​ជើង​កីឡាករ​រូប​នេះ​លេង​នៅ​ប្រទេស​ព័រទុយហ្គាល់​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ៕

​ប្រែ​សម្រួល៖​ Ball855
ប្រភព៖​TheSun
Powered by Blogger.