Pelle ត្រូវបណ្ដេញចេញ ពីជម្រើសជាតិអ៊ីតាលីក្រោយមិនចាប់ដៃគ្រូបង្វឹក
Graziano Pelle
ត្រូវដកឈ្មោះចេញពីបញ្ជីកីឡាករក្រុមជម្រើសជាតិអ៊ីតាលី
សម្រាប់ប្រកួតប៉ះ ម៉ាសេដូនី នៅថ្ងៃអាទិត្យនេះ បន្ទាប់ពី
បដិសេធមិនចាប់ដៃគ្រូបង្វឹក។
អតីតខ្សែប្រយុទ្ធ Southampton ដែលបច្ចុប្បន្នកំពុងលេងក្នុងលីគប្រទេសចិន ត្រូវលោក Giampiero Ventura ប្ដូរចេញក្នុងការប្រកួតដែលអ៊ីតាលីស្មើ អេស្ប៉ាញ ១-១ កាលពីថ្ងៃព្រហស្បតិ៍ តែរូបគេបានដើរហួស មិនព្រមចាប់ដៃគ្រូបង្វឹករបស់ខ្លួន។
Ventura គ្រូបង្វឹកថ្មីអ៊ីតាលីបាននិយាយក្រោយចប់ការប្រកួតថា៖ “ខ្ញុំមិនគិតថា Pelle ខឹងព្រោះប្ដូរចេញដាក់ Ciro Immobile នោះទេ តែប្រហែលគេមិនសប្បាយចិត្តនឹងការលេងមិនល្អ។ ខ្ញុំធ្លាប់ឃើញរឿង បែបនេះរាប់មិនអស់ ក្នុងពិភពបាល់ទាត់ យ៉ាងណាក៏ដោយ បើអ្នកកំពុងពាក់អាវអ៊ីតាលី អ្នកត្រូវប្រយ័ត្នបន្តិច”៕
ប្រែសម្រួល៖ ball855
ប្រភព៖ BBC

លោក Giampiero Ventura
ប្រែសម្រួល៖ ball855
ប្រភព៖ BBC