Juventus ខិតកាន់តែជិត ក្នុងការលើកពាន Calcio SerieA ៦រដូវកាលជាប់គ្នា
ក្រុម Juventus រដូវកាល ២០១៦-២០១៧
សប្តាហ៏ទី២៩ មាន៨ពិន្ទុលើក្រុមលេខ២ Roma និង លេខ៣ Napoli ចំនួន១០ពិន្ទុ
បន្ទាប់ពីផ្តួលក្រុម Samdoria កាលពីសប្តាហ៏កន្លងទៅ និងស្ថិតយ៉ាងប្រកៀក
ក្នុងការបំបែកកំនត់ត្រាលើកពាន Calcio SerieA របស់អ៊ីតាលី
6រដូវកាលជាប់ៗគ្នាតែម្តង។
ប្រភព:Dailymail Sport (អត្ថបទៈ ប៉ូលីន)
គ្រូបង្វឹក Juventus Massimilano Allegri)
ជ័យជំនះ១-០ លើក្រុម Sampdoria
កាលពីសប្តាហ៏ទី២៩នេះ បានត្រួសត្រាយផ្លូវអោយ ក្រុមជើងឯក Serie A5
សម័យរបស់លោក Massimiliano Allegri មួយនេះ
ស្ថិតយ៉ាងប្រកៀកប្រកិតក្នុងការរក្សាដំណែងជើងឯករដូវកាលនេះបានបន្តទៀត
ហើយក៏ជាក្រុមដែលកម្រមានក្រុមណាផ្តួលគេបាននៅក្នុងដីណាស់ក្នុងរដូវកាលនេះ។
កីឡាករឆ្នើមJuan Cadrado
ក្រុមរហ្សសនាមស្រី្តជរា Juventus
នៅតែរក្សាភាពខ្លាំងរបស់ខ្លួនបន្ទាប់ពីការចាកចេញរបស់គ្រូបង្វឹកឆ្នើមសញ្ជាតិ
Italy លោក Antonio Conte កាលពីឆ្នាំ២០១៤ ហើយបច្ចុប្បន្នកំពុងដឹកនាំក្រុម
Chelsea នាំមុខកំពូលតារាង English Premier Ship នាពេលបច្ចុប្បន្ន ។ លោក
Allegri បានដឹកនាំបន្តពីលោក Conte និងបានជួយក្លឹប អោយលើកពាន Calcio SerieA
2រដូវកាលជាប់គ្នា(2014-2015-2015-2016) ខណៈដែលលោក Conte
បានដឹកនាំក្លឹបអោយឈ្នះពានជាប់គ្នា3ឆ្នាំកាលពីរដូវកាល
(2011-2012,2012-2013,2013-2014) ។
អ្នកចាំទីជើងចាស់ Buffon
ក្លឹប Juventus និងត្រូវគេរំពឹងថា
អាចនិងឈ្នះពានធំៗនៅក្នុងស្រុកយ៉ាងហោចណាស់ក៏ពីរដែរ ក្នុងនោះមានពាន Calcio
SerieA និង ពាន Coppa Italy ដែលកាលពីជើងទី១ទើបតែទទួលជ័យជំនះលើក្រុម Napoli
ដោយលទ្ធផល៣-១ និងត្រៀមទៅសួរសុខទុក្ខក្រុម Napoli ជើងទី២ផងដែរ។ក្រុម
Juventus
មានកីឡាករឆ្នើមៗជាច្រើនដែលមិនមានរបួសនិងកំពុងនៅរង់ចាំជួយក្រុមមានដូចជា
Gonzalo Higuain , Juan Cadrado, Paolo Dybala, Sami Khedeira, និង
អ្នកចាំទីឆ្នើម Buffon។ប្រភព:Dailymail Sport (អត្ថបទៈ ប៉ូលីន)