លោក Mauricio Pochettino មិនចង់ដឹកនាំក្លឹប Barca នឹង Arsenal ទេតែចង់ទៅ Espanyol វិញ
អ្នកចាត់ការ Mauricio Pochettino របស់ក្រុម
Tottenham ត្រូវបានគេភ្ជាប់ទៅនឹងតំណែងនៅ Barcelona
បន្ទាប់ពីបុរសជនជាតិអាហ្សង់ទីនរូបនេះបានជួបជាមួយប្រធានក្លិប
Barcelona លោក Josep Maria Bartomeu ថ្មីៗនេះ
ស្របពេលក្លិបយក្សអេស្ប៉ាញមួយនេះកំពុងស្វែងរកអ្នកចាត់ការថ្មីមកស្នងតំណែងលោក
Luis Enrique នៅរដូវកាលក្រោយ។
ប៉ុន្តែលោក Pochettino បញ្ជាក់ថា៖ មិនអាចទៅដឹកនាំ Barca ទេដោយសារតែក្ដីស្រលាញ់របស់លោកចំពោះក្លិប Espanyol ដែលខ្ញុំចំណាយពេលភាគច្រើននៃអាជីពធ្វើជាកីឡាករនិងអ្នកចាត់ការនៅទីនោះមុនមកអង់គ្លេស។ Espanyol ជាគូប្រជែងជូរចត់របស់ក្រុមអ្នកមានបុណ្យ ស្ថិតក្នុងទីក្រុង Barcelona ជាមួយគ្នា។ ចំពោះក្លិប Arsenal ដែលកំពុងមានភាពមិនច្បាស់លាស់ជាមួយលោក Arsene Wenger និងមានមូលដ្ឋានក្នុងរាជធានីឡុងដុងជាមួយ Spurs ដែរនោះ ក៏លោក Pochettino និយាយថាលោកមិនអាចទៅធ្វើការនៅទីនោះបានដូចគ្នា។
អតីតខ្សែការពារកណ្ដាលជម្រើសជាតិអាហ្សង់ទីនវ័យ៤៥ខាងលើ បញ្ជាក់ថាការជួបជាមួយប្រធានក្លិប Barcelona ក្នុងភោជនីយដ្ឋានមួយនៅអេស្ប៉ាញកាលពីសប្ដាហ៍មុននោះ គ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ ខណៈអ្នកទាំងពីរស្គាល់គ្នាយូរមកហើយ ពោលគឺតាំងពីមុនលោក Bartomeu ឡើងជាប្រធានក្លិបយក្សមួយនេះម្ល៉េះ។ គាតពន្យល់បន្ថែមថា៖ “ខ្ញុំជាអ្នកគាំទ្រ Espanyol។ ខ្ញុំមិនចាំបាច់និយាយច្រើនពេកទេ។ បើសិន Daniel Levy បណ្ដេញខ្ញុំចេញក្នុងពេលពីរបីឆ្នាំខាងមុខ ហើយខ្ញុំទំនេរ(គ្មានការងារ) វាមិនអាចទៅរួចទេដែលខ្ញុំទៅដឹកនាំ Arsenal។ ខ្ញុំជាអ្នកគាំទ្រ Espanyol។ ខ្ញុំស្រលាញ់ Espanyol។
សូមបញ្ជាក់ថា សម្រាប់អាជីពជាកីឡាករ លោក Pochettino ផ្ដើមលេងនៅក្លិប Newell’s Old Boys ពីឆ្នាំ១៩៨៩ដល់១៩៩៤ រួចផ្លាស់មកអឺរ៉ុបដោយចូលរួម Espanyol។ លេងនៅក្លិបអេស្ប៉ាញមួយនេះដល់ឆ្នាំ២០០០ លោកក៏ទៅលេងនៅបារាំងដោយចូលរួមក្លិប PSG ពីឆ្នាំ២០០១ដល់២០០៣ និង Bordeaux ក្នុងរដូវកាល២០០៣-០៤។ នៅដើមឆ្នាំ២០០៤នោះលោកវិលមក Espanyol វិញហើយលេងដល់ចូលនិវត្តន៍នៅក្លិបនេះក្នុងឆ្នាំ២០០៦។ ពេលផ្ដើមអាជីពជាអ្នកចាត់ការ Espanyol ជាក្លិបទី១ដែលខ្ញុំ ដឹកនាំ គឺពីឆ្នាំ២០០៩ដល់២០១២។ រដូវកាល២០១៣-១៤លោកមកដឹកនាំ Southampton ហើយទទួលបានជោគជ័យ ដែលញ៉ាំងឱ្យ Spurs ទិញកិច្ចសន្យាយករូបលោកទៅដឹកនាំមកទល់បច្ចុប្បន្ន៕
ប្រភពពី skysports